ល្ហៀងៗថា! Manchester United កំពុងតាមចែចូវកីឡាករម្នាក់របស់ Leeds United

Pinterest LinkedIn Tumblr +

ក្រុម Leeds United ត្រូវបានគេរាយការណ៍ថាបានត្រៀមទទួលសំណើរបស់ក្រុមបិសាចក្រហម Manchester United ហើយគឺ Kalvin Phillips ក្នុងការលក់ចេញនៅរដូវក្តៅខាងមុខនេះ។

បន្ទាប់ពីលេងបានជាច្រើនរដូវកាលនៅលីគកំពូលអង់គ្លេសកីឡាករវ័យ ២៥ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អធ្វើអោយក្រុម Man UTD មានការចាប់អារម្មណ៏រូបលោកជាខ្លាំង ប៉ុន្តែនិងនោះដែរកីឡាករសញ្ចាតិអង់គ្លេសមានការទាក់ទងជាមួយការចាកចេញខណៈកិច្ចសន្យារបស់គាត់ត្រូវផុតកំណត់នៅឆ្នាំ ២០២៤ ។

យោងតាមសារពណ៍មាន Daily Star បានឱ្យដឹងថា Leeds នឹងពិចារណាចែកផ្លូវជាមួយខ្សែបម្រើ Phillips ក្នុងការផ្តល់តម្លៃខ្លួន ៦០ លានផោនបើសិនជាក្រុម Manchester United ទទួលយកសំំណើរនេះ។ ការសម្រេចចិត្តនេះទំនងជាមានការចាប់អារម្មណ៍ចំពោះបិសាចក្រហមដែលបានបង្វែរចិត្តរបស់ពួកគេទៅ Phillips វិញដោយសារ Declan Rice របស់ក្រុម West ham មានតម្លៃខ្លួនថ្លៃពេក។

បច្ចប្បន្ននេះ Phillips បានបង្ហាញខ្លួនបាន ២១៨ប្រកួត និងស៊ុតបញ្ចូលទីបានចំនួន ១៤គ្រាប់អោយក្រុម Leeds United ។

ដកស្រង់ចេញពី: Sportmole

Share.

About Author

Leave A Reply