អ៊េមហួស! Ronaldo ស៊ុត១គ្រាប់ចុងម៉ោងជួយអោយ Man UTD បាន៣ពិន្ទុយ៉ាងតីងតែង

Pinterest LinkedIn Tumblr +

ក្រុមបិសាចក្រហម Manchester United ទទួលបានជ័យជម្នះរបស់ខ្លួននៅចុងម៉ោងដោយផ្តួលក្រុមភ្ញៀវ Villarreal ក្នងលទ្ធផល ២-១ ការប្រកួតក្របខ័ណ្ឌ Champions League កាលពីយប់មិញនេះ។

ក្នុងការប្រកួតនេះដែរក្រុមម្ខាស់ផ្ទះ Man UTD បានបើកកីឡាដ្ផាន Old Trafford ដើម្បីសងសឺកក្រុមភ្ញៀវ Villarreal បន្ទាប់ក្រុមទាំងពីរបានប្រកួតជាមួយគ្នាម្តងហើយក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League។ ក្រុមមកពីអេស្ប៉ាញ Villarreal បានបើកការនាំមុខមុននៅតង់ទី២ដោយកីឡាករ Alcácer ស៊ុតបញ្ចូលទីនៅនាទីទី ៥៣ មិនបានប៉ុន្មាននាទីផងក្រុម Man UTD ក៏តាមស្មើវិញពី Alex Telles នៅនាទីទី ៦០ ខណៈនោះដែរកីឡាករសញ្ចាតិព័រទុយហ្កាល់ Ronaldo នៅតែរកគ្រាប់បាល់របស់ខ្លូនបានទៀតនៅនាទីទី ៩០+៥ យ៉ាងប្រថិតប្រថុយ។

គួរបញ្ចាក់ផងដែរថាក្រុម Manchester United កំពុងស្ថិតនៅលេខរៀងទី៣ បណ្តោះអាសន្នដោយមាន ៣ពិន្ទុក្នងដៃបន្ទាប់ពីឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងចាញ់ ១ ផងដែរ។ ក្រុម Atalanta ស្ថិតនៅកំពូលតារាងពូល F ក្រោយឈ្នះក្រុម Young Boy ១-០។

ដកស្រង់ចេញពី: BBC News

Share.

About Author

Leave A Reply