ក្រុមអ្នកមានបុណ្យ Barcelona កំពុងព្យាយាមចុះហត្ថលេខាលើខ្សែបម្រើ Georginio Wijnaldum អំឡុងពេលទីផ្សារដោះដូរកីឡាករបើកនៅក្នុងខែមករាខាងមុខនេះ។
ក្លឹបយក្សកាតាឡានត្រូវបានផ្សារភ្ជាប់ជាមួយកីឡាករសញ្ចាតិហូឡង់រូបនេះបន្ទាប់ពីការយល់ព្រមចូលរួមជាមួយ Paris Saint-Germain បន្ទាប់ពីចាកចេញពីក្រុមហង្សក្រហម Liverpool ។
យោងតាមសារពណ៍មាន Sport បានអោយដឹងថា Barca ចង់ចុះហត្ថលេខាលើខ្សែបម្រើកីឡាករវ័យ ៣០ឆ្នាំ Wijnaldum នៅដើមឆ្នាំ ២០២២ ។ នាយកប្រតិបត្តិរបស់ La Liga លោក Ferran Reverter បានបន្ថែមថ្មីៗនេះទៀតថា ក្លឹបនឹងមានថវិកាគ្រប់គ្រាន់អំឡុងពេលទីផ្សារដោះដូរកីឡាករក្នុងខែមករាបើទោះបីជាមានវិបត្តិបញ្ហាហិរញ្ញវត្ថុក៏ដោយ។
ជាមួយគ្នានេះដែលគ្រូបង្វឹកលោក Ronald Koeman ក៏ត្រូវបានគេជឿជាក់ថាមានការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកខ្សែការពារកណ្តាល Maxi Gomez របស់ Valencia និង Divock Origi របស់ Liverpool ទាំងពីរនាក់នេះផងដែរ។
គួររំលឺកមកវិញថា Barcelona បានរងរបរាជ័យជាបន្តបន្ទាប់ជាមួយក្រុម Benfica និង Atletico Madrid ។
ដកស្រង់ចេញពី: Sportmole