ល្អម្លេះទេ! James ស៊ុត១គ្រាប់តាមស្មើវិញអោយក្រុមជម្រើសជាតិវេលស៍កាលពីយប់មិញនេះ

Pinterest LinkedIn Tumblr +

Daniel James បានស៊ុត១គ្រាប់តាមស្មើវិញលឿនៗអោយក្រុមជម្រើសជាតិវេលស៍ដោយត្រឺមស្មើគ្នាជាមួយក្រុមសាធារណរដ្ឋឆែក ដោយក្នុងលទ្ធផល ២-២ ក្នុងការប្រកួតជម្រុះ World Cup ពូល E។

ជាការពិតណាស់ក្រុមទាំងពីរមានការសម្រុកគ្នាទៅវិញទៅមកជាខ្លាំងតែគួរអោយសោកស្តាយក្រុមទាំងពីរបានត្រឺមស្មើគ្នាតែប៉ុណ្នោះ។ ដោយ Wales បានបើកការនាំមុខមុនពីសំណាក់កីឡាករប្រធានក្រុម Aaron Ramsey នៅនាទីទី ៣៦ នៅពេលដែល Jakub Pesek រកបានគ្រាប់បាល់មកវិញអោយ Czech Republic រួចក៍មាន១គ្រាប់ពីអ្នកចាំទី Dany ward របស់ Wales បានបង្កកំហុសអោយចូលសំណាញ់ទីខ្លួនឯង។ ជាមួយនិងគ្នានេះដែរអតីតកូនក្រុមបិសាចក្រហម Man UTD បានស៊ុត១គ្រាប់តាមស្មើវិញអោយក្រុមជម្រើសជាតិខ្លួននៅនាទីទី ៦៩។

គួរបញ្ចាក់ថាក្រុមទាំងពីរចែកគ្នាម្នាក់ ១ពិន្ទុដោយមាន ៨ពិន្ទុស្មើគ្នាដោយតាមពីក្រោយក្រុមជម្រើសជាតិបែលហ្ស៊ិកដែលស្ថិតនៅកំពូលតារាងប៉ុណ្នោះអាសន្ន។

ដកស្រង់ចេញពី: BBC News

Share.

About Author

Leave A Reply