អីយ៉ាស់! ក្លឹបដែលមានជាងគេ Newcastle កំពុងសម្លឹងមើលកីឡាករម្នាក់របស់ Barcelona

Pinterest LinkedIn Tumblr +

ក្លិបសារីកាព្រៃ Newcastle United ត្រូវបានគេរាយការណ៍ថាបានកំណត់គោលដៅក្នុងការចុះហត្ថលេខាយកកីឡាករ Philippe Coutinho របស់ក្រុម Barcelona ដែលពួកគេចង់បានក្រោមការដឹកនាំថ្មីរបស់ព្រះអង្គម្ខាស់ Salman។

ជាការពិតណាស់បន្ទាប់ពីក្រុមយក្សកាតាឡាន់ Barca ជួបវិបត្តិផ្នែកហិរញ្ញវត្ថុត្រូវបានកំណត់ថានិងដាក់លក់កិឡាករសញ្ចាតិប្រេស៊ីលរូបនេះនាពេលទីផ្សារបើកនៅខាងមុខនេះ​។

យោងតាមសារព័ត៌មានអេស្ប៉ាញ Sport.es មួយបានអះអាងថាអ្នកតំណាងរបស់កីឡាករវ័យ ២៥ឆ្នាំបានជួបពិភាក្សាជាមួយម្ចាស់ថ្មីរបស់ Newcastle នៅដើមឆ្នាំនេះ។ របាយការណ៍នេះក៏បានបញ្ជាក់ផងដែរថាអតីតកូនក្រុមហង្សក្រហម Liverpool នឹងមានការចាប់អារម្មណ៍ក្នុងការវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League វិញបន្ទាប់ពី រយះពេល៤ ឆ្នាំបន្ទាប់ពីចាកចេញពី Liverpool ទៅចូលរួមជាមួយ ក្រុមអ្នកមានបុណ្យ Barcelona ។

ជាមូយនិងគ្នានេះដែរ Coutinho បានស៊ូទ្រាំនឹងការលំបាកនៅទឹកដី Camp Nou ដោយសារបញ្ហារបួសហើយបន្ទាប់ពីការពេញមិនពេញចិត្តក្រោមការដឹកនាំរបស់គ្រូបង្វឹកបច្ចុប្បន្ន Ronald Koeman ។

គួរបញ្ចាក់ថា Coutinho បានបង្ហាញខ្លួនចំនួន ៩៦ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុម Barcelona ដោយស៊ុតបញ្ចូលទីបាន ២៣គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ១៤ ដង។

ដកស្រង់ចេញពី: Sportmole

Share.

About Author

Leave A Reply