ជាអ្នកណា? Liverpool ចូលរួមប្រជែងក្នុងការយកកីឡាករម្នាក់របស់ Barca

Pinterest LinkedIn Tumblr +

ក្រុមហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាកំពុងតែចូលរួមក្នុងការប្រជែងយកខ្សែប្រយុទ្ធ Ousmane Dembele របស់ក្រុម Barcelona ហើយ។

កីឡាករសញ្ជាតិបារាំងដែលរងរបួសប៉ុន្មានខែរូបនេះត្រូវបានគេគិតថាកំពុងពិភាក្សាគ្នាលើកិច្ចសន្យាថ្មីក្នុងការចុះកុងត្រាថ្មីរយៈពេល ២ឆ្នាំបន្ថែមទៀតនៅឯកីឡដ្ឋាន Camp Nou ប៉ុន្តែខណៈដែលរូបគេអាចនិងដើរចេញពីក្លឹបដោយឥតគិតថ្លៃនៅចុងរដូវកាលនេះផងដែរ។

ជាមួយនីងគ្នានេះដែរ Man UTD, Bayern , Chelsea, Juventus និង Man City ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលអនាគតរបស់ កីឡាករវ័យ ២៤ឆ្នាំនេះ ដោយក្រុមរបស់លោក Pep Guardiola នឹងបញ្ចប់កិច្ចព្រមព្រៀងក្នុងការដោះដូរគ្នាពីកីឡាករ Dembele ដែលពាក់ព័ន្ធនឹង Raheem Sterling ។

ទោះយ៉ាងណាតាមសារពណ៍មាន Teamtalk បានអះអាងថាហង្សក្រហម Liverpool ក៏កំពុងប្រជែងដណ្តើមចុះហត្ថលេខាទៅលើ Dembele ផងដែរដោយអនាគតរបស់ Mohamed Salah និង Sadio Mane នៅតែមិនទាន់ច្បាស់នៅឡើយទេ។

បច្ចប្បន្ននេះ Dembele ស៊ុតបញ្ចូលទីបាន ៣០ គ្រាប់និងប៉ះអោយមិត្តរួមក្រុម ២១ ដងក្នុងការបង្ហាញខ្លួន ១១៨ ប្រកួតសម្រាប់ក្រុម Barcelona ចាប់តាំងពីឆ្នាំ ២០១៧។

ដកស្រង់ចេញពី: Sportmole

Share.

About Author

Leave A Reply