ល្អអីល្អយ៉ាងនេះ! Ronaldo នៅតែរកគ្រាប់បាល់បានដដែលសម្រាប់ក្រុមជម្រើសជាតិខ្លួន

Pinterest LinkedIn Tumblr +

Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី ១១២គ្រាប់របស់ខ្លួនអោយក្រុមព័រទុយហ្កាល់ខណៈដែលពួកគេបានផ្តួលក្រុមកាតាដោយលទ្ធផល ៣-០ ក្នុងការប្រកួតកម្តៅសាច់ដុំ មុនការប្រកួតវគ្គជម្រុះ World Cup នាពេលខាងមុននេះ។

ជាការពិតណាស់ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Man UTD​ រូបនេះនៅតែបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះដដែល ដោយបានរកគ្រាប់បាល់បើកឆាកពីចម្ងាយនៅក្នុងការប្រកួតមិត្តភាពនៅឯកីឡដ្ឋាន Estadio Algarve។ ជាមួយនិងគ្នានេះដែលកីឡាករវ័យ ៣៦ ឆ្នាំបានបំបែកឯតទគ្គកម្មរបស់ខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei ដែលរកបាន ១០៩ គ្រាប់កាលពីខែមុន។ ចំណែកមិត្តរួមក្រុមរបស់គាត់ក៍មានម្នាក់១គ្រាប់ផងដែរ Jose Fonte នៅនាទីទី៤៨ និង Andre Silva នៅនាទីទី ៩០។

សព្វថ្ងៃនេះកីឡាករសញ្ចាតិព័រទុយហ្កាល់បង្ហាញខ្លួន ១៨១ប្រកួតស៊ុតបញ្ចូលទីបាន ១១២គ្រាប់បានបន្តកំណត់ត្រារបស់គាត់ក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងបាល់ទាត់អន្តរជាតិបុរស។

ដកស្រង់ចេញពី: BBCNews

Share.

About Author

Leave A Reply