ល្អម្លេះទេ! Mbappe ស៊ុត១គ្រាប់ចុងម៉ោងជួយអោយបារាំងលើកពាន

Pinterest LinkedIn Tumblr +

ក្រុមជម្រើសជាតិបារាំងបានទទួលជ័យជម្នះក្រោយផ្តួលអេស្ប៉ាញដោយលទ្ធផល ១-២ ព្រមទាំងក្លាយជាម្ចាស់ជើងឯក UEFA Nations League កាលពីយប់មិញនេះ។

ជាការពិតណាស់ក្រុមទាំងពីរមានការសម្រុកគ្នាទៅវិញទៅមកជាខ្លាំង ដោយក្រុមជម្រើសជាតិអេស្ប៉ាញបានបើកការនាំមុខមុនទៅលើបារាំងពីសំណាក់កីឡាករ Mikel Oyarzabal នៅនាទីទី ៦៤ តែមិនបានប៉ុន្មាននាទីផងក្រុមម្ចាស់ជើងឯក World Cup ២០១៨ ក៍តាមស្មើវីញដោយ Karim Benzema នៅនាទីទី ៦៦តែម្តង។ ខណៈនោះផងដែរកីឡាករ Mbappe របស់ PSG ស៊ុត១គ្រាប់ចុងម៉ោងនៅនាទីទី ៨០ ដែលជាវីរះបុរសជួយអោយបារាំងក្នុងការឈ្នះពាននេះផងដែរ។

គួររំលឹកមកវិញថាមុនបារាំងឈានដល់វគ្គផ្តាច់ព្រ័ត្រមួយនេះបារាំងបានយកឈ្នះទៅលើបែលហ្ស៊ិក ៣-២ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមមាន់គគបាំរាំងនៅតែបន្តភាកិច្ចបន្តទៀតសម្រាប់ការប្រជែងនៅពានរង្វាន់ World Cup នាពេលខាងមុន។

ដកស្រង់ចេញពី: BBCNews 

Share.

About Author

Leave A Reply