ក្រុមសេះបង្កង Juventus ត្រូវបានគេរាយការណ៍ថាមានបំណងចង់ខ្ចីជើងខ្សែបម្រើ Donny van de Beek របស់ក្រុមបិសាចក្រហម Manchester United នៅរដូវរងាខាងមុខនេះ។
កីឡាករសញ្ចាតិហូឡង់រូបនេះ កំពុងមានការបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញពីទឹកដី Old Trafford ដោយរូបគេមិនសូវជាជាប់ជម្រើស ១១នាក់សម្រាប់កូនក្រុមរបស់គ្រូបង្វឹករបស់លោក Ole Gunnar Solskjaer ឡើយ។ រដូវកាលនេះកីឡាករវ័យ ២៤ ឆ្នាំបង្ហាញខ្លួនបាន៣ ប្រកួតប៉ុណ្ណោះហើយលេងបានតែ ៦ នាទីប៉ុណ្ណោះនៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League រដូវកាល ២០២១-២២ ។
បើយោងតាមសារពណ៍មាន Nicolo Schira បានអោយដឹងថា Juventus អាចនិងឈ្នះក្នុងការប្រជែងចុះហត្ថលេខាទៅលើរូបគាត់មកកាន់់ទឹកដី Turin។ សារពណ៍មាននេះបានបន្ថែមទៀតថា ក្លឹប Juventus កំពុងមានការទាក់ទងជាមួយភ្នាក់ងារអតីតក្រុម Ajax ដោយមានការចុះហត្ថលេខាជាមួយ van de Beek ក្នុងលខ្ខខណ្ឌខ្ចីជើងសិន។ ជាមួយនិងគ្នានេះដែរក្លឹប Everton និង សារីកាព្រៃ Newcastle ក៍មានការចាប់អារម្មណ៏ទៅលើរូបគេដែរ។
បច្ចប្បន្ននេះ van de Beek បានចូលរួមជាមួយ Man UTD ចាប់តាំងពី ២០២០ ដោយស៊ុតបញ្ចូលទីបាន ១គ្រាប់ក្រោយបង្ហាញខ្លួនបាន ៣៩ប្រកួត។
ដកស្រង់ចេញពី: Sportmole