ជាអ្នកណា? Real Madrid គ្រោងនិងលក់កីឡាករចេញម្នាក់ដើម្បីចុះហត្ថលេខាលើ Haaland

Pinterest LinkedIn Tumblr +

ក្លឹបអធិរាជស Real Madrid បានរបាយការណ៍មួយបានឱ្យដឹងថាក្លឹបកំពុងសម្លឹងរកមើលការដោះដូរឫការលក់ចេញ Eden Hazard ក្នុងការទិញយកកីឡាករ Erling Braut Haaland ពី Borussia Dortmund នៅរដូវរងាខាងមុខនេះ។

 កីឡាករសញ្ចាតិបែលហ្ស៊ិករូបនេះបានស៊ូទ្រាំនឹងការលំបាករយៈពេលពីរឆ្នាំនៅឯកីឡាដ្ឋាន Santiago Bernabeu ចាប់តាំងពីចាកចេញពីក្រុមតោខៀវ Chelsea ភាគច្រើនរូបគេមិនសូវជាបានលេងប៉ុន្មានទេដោយសារបញ្ហារបួសដែលបានធ្វើអោយគេត្រូវចំណាយពេលជាច្រើនសប្តាហ៍នៅក្រៅទីលាន។ ទន្ទឹមនឹងនេះផងដែល Haaland ត្រូវបានគេចាត់ទុកថាជាគោលដៅចម្បងសម្រាប់ Real Madrid  រួមជាមួយ Kylian Mbappe របស់ PSG។

យោងតាមសារព័ត៌មានអេស្ប៉ាញ Sport បានអះអាងថាពួកគេបានត្រៀមខ្លួនក្នុងការលក់កីឡាករវ័យ ៣០ឆ្នាំ Hazard  ដើម្បីបង្កើតប្រាក់ចំណូលក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមរបស់ Dortmund នេះវិញ។ ទោះយ៉ាងណា Real នឹងកំពុងប្រជែងទៅលើ Haaland ព្រោះថាក្លឹប Man City, Man UTD និង Chelsea ក៏ចាប់អារម្មណ៍លើកីឡាករវ័យ ២១ ឆ្នាំរូបនេះផងដែរ។

បច្ចប្បន្ននេះ Hazard នៅសល់រយៈពេល ៣ ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់ដោយលេង ៥១ប្រកួតនៅគ្រប់ការប្រកួតទាំងអស់រកគ្រាប់បាល់បាន ៥គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបាន ៩ដង។

ដកស្រង់ចេញពី: Sportmole 

Share.

About Author

Leave A Reply