ទីបំផុត! អាល្លឺម៉ង់បានកក់កៅអីដំបូងគេជាមួយម្ចាស់ផ្ទះកាតាក្នុងការប្រកួត World Cup 2022

Pinterest LinkedIn Tumblr +

ក្រុមបាល់ទាត់អាល្លឺម៉ង់បានទទួលជ័យជម្នះជាបន្តបន្ទាប់ក្រោយយកឈ្នះទៅលើម៉ាសេដូនៀខាងជើងដោយលទ្ធផល ០-៤ ក្នុងការប្រកួតវគ្គចម្រុះ World Cup 2022 ជុំទី៨ ពូល J។

ជាការពិតណាស់ក្រុមជម្រើសជាតិអាល្លឺម៉ង់នៅតែបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះគួរអោយកត់សម្គាល់ក្រុមការដឹកនាំរបស់គ្រូបង្វឹកលោក Joachim Löw។ អាល្លឺម៉ង់បានរកគ្រាប់បាល់ទាំង៤គ្រាប់ពីសំណាក់កីឡាករខុសៗគ្នា Kai Havertz បានរកគ្រាប់បាល់ទី ១ នៅនាទីទី ៥០ ចំណែកឯខ្សែប្រយុទ្ធ Timo Werner របស់ក្រុម Chelsea បានស៊ុតពីរគ្រាប់ម្នាក់ឯងតែម្តងនៅនាទីទី ៧០ និង ៧៣។ អតីតយុវជនជម្រើសជាតិអង់គ្លេស Jamal Musiala ក៏មានការស៊ុត១គ្រាប់បន្ថែមទៀតផងដែរនៅនាទីទី ៨៣ ហើយក៏ជាគ្រាប់ដំបូងសម្រាប់ខ្លួនផងដែរក្រោយរូបគេផ្លាប់ប្តូរមកលេងអោយអាល្លឺម៉ង់វិញ។

គូរបញ្ចាក់ផងដែរថាអាល្លឺម៉ង់បានកក់កៅអីមុនគេដើម្បីទៅលេងនៅឯទឹកដីប្រទេសកាតាដែលកាតាធ្វើជាម្ចាស់ផ្ហះ ក្រោយលេងបាន ៨ប្រកួតដោយឡើងទៅឈរនៅកំពូលតារាងដោយមាន ២១ពិន្ទុក្នុងដៃនៃពូល J។

ដកស្រង់ចេញពី: BBC News

 

 

 

 

 

Share.

About Author

Leave A Reply