ល្អម្លេសទេ! Depay ស៊ុត២គ្រាប់ម្នាក់ឯងជួយអោយហូឡង់លត់់ក្រុម Gibraltar យ៉ាងចាស់ដៃ

Pinterest LinkedIn Tumblr +

ក្រុមជម្រើសជាតិហូឡង់ បានឡើងទៅកំពូលតារាងប៉ុណ្នោះអាសន្នក្រោយយកឈ្នះទៅលើក្រុមលើក្រុម Gibraltar ក្នុងលទ្ធផល ៦-០ ការប្រកួតជម្រុះ World Cup តំបន់អីរ៉ុបនៃពូល G។

ក្នុងការប្រកួតកាលពីយប់មិញនេះក្រុមបាត់ទាត់ហូឡង់បានធ្វើការលត់ទៅលើក្រុម Gibraltar យ៉ាងចាស់ដៃ។ កីឡាករ Virgil van Dijk បានតែតបាល់បញ្ចូលទីយ៉ាងល្អនៅនាទីទី ៩ សម្រាប់ការបើកឆាកដំបូងអោយហូឡង់។ ចំណែកកីឡាករ Memphis Depay របស់ក្រុមអ្នកមានបុណ្យ Barca ស៊ុត២គ្រាប់បន្ថែមទៀតផងដែរនៅនាទីទី ២១ និងនាទីទី ៤៥+៣ គឺជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រ។ រីឯ Denzel Dumfries, Arnaut Danjuma និង Donyell Malen ក៏មានម្នាក់១គ្រាប់ផងដែរ។

បច្ចប្បន្ននេះក្រុមរបស់លោក Louis van Gaal ឡើងទៅឈរកំពូលតារាងប់ុណ្នោះអាសន្នដោយមានមាន ២ ពិន្ទុដាច់ពីន័រវែសរីឯក្រុមតួកគីស្ថិតនៅលេខរៀងទី ៣ ។

ដកស្រង់ចេញពី: BBCNews 

Share.

About Author

Leave A Reply