Rashford របស់ក្រុមបិសាចក្រហម Man UTD បានជាសះស្បើយពីរបួស ១០០%ហើយ

Pinterest LinkedIn Tumblr +

ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United កីឡាករ Marcus Rashford បានបញ្ជាក់ថាគាត់បានជាសះស្បើយពីរបួសទាំងស្រុងហើយបន្ទាប់ពីវះកាត់ស្មើប៉ុន្មានខែមកនេះ។

 កីឡាករសញ្ចាតិអង់គ្លេសរូបនេះបានទទួលការវះកាត់លើបញ្ហាស្មាកាលពីដើមរដូវក្តៅនេះ ។ ទោះយ៉ាងណាថ្មីៗនេះ Rashford បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ក្នុងការប្រកួតមិត្តភាពទល់នឹងក្រុម Blackburn Rovers កាលពីសប្តាហ៍មុនហើយកីឡាករវ័យ ២៣ឆ្នាំនេះជឿជាក់ថាឥឡូវនេះគាត់អាចស្ថិតនៅក្នុង“ការជាសះស្បើយហើយ” ។ យុវជន Man UTD បាននិយាយថា ៉កាលពីរដូវកាលមុនខ្ញុំបានរងរបួសនៅចុងខែកញ្ញាហើយវាកាន់តែធ្ងន់ធ្ងរបន្តិចម្តង ៗ ប៉ុន្តែឥឡូវនេះខ្ញុំមិនមានបញ្ហានោះទេខ្ញុំមានអារម្មណ៍ល្អទាំងផ្លូវកាយនិងផ្លូវចិត្តក្នុងការត្រលប់មកជួយក្រុមវិញ” ។

គួរបញ្ចាក់ថា Rashford ស៊ុតបញ្ចូលទីបាន ៨៨គ្រាប់និង Assist ៥ លើកពីការប្រកួត ២៧១ អោយក្រុមបិសាចក្រហម ហើយគេនិងអាចនិងលេងក្នុងការប្រកួតទល់នឹង Leicester City នៅថ្ងៃសៅរ៍នេះផងដែរ។

ដកស្រង់ចេញពី: Sportmole 

Share.

About Author

Leave A Reply