នៅពេលនេះកូនក្រុមរបស់លោក Thomas Tuchel ត្រលប់មកទីលានវិញហើយ

Pinterest LinkedIn Tumblr +

ក្រុមម្ខាស់ជើងឯក Champions League 2021 បានស្វាគមន៍កីឡាករ N’Golo Kante និង Reece James ត្រលប់មកហ្វឹកហាត់វិញមុនការប្រកួត Premier League នៅចុងសប្តាហ៏នេះជាមួយក្រុម Brentford។

ជាការពិតណាស់ខ្សែបម្រើវ័យ ៣០ឆ្នាំ Kante  មិនបានលេងអោយក្រុមជម្រើសជាតិបារាំងបាននោះទេដែលប្រទេសបារាំងបានយកឈ្នះពានរង្វាន់ Nations League បន្ទាប់ពីរូបគេតេស្តិ៍មានបញ្ហាមេរោគឆ្លងកូវីត។ ទន្ទឹមនឹងនេះដែរ James បានចំណាយពេលពីរបីសប្តាហ៍ចុងក្រោយដើម្បីធ្វើការត្រលប់មកវិញពីបញ្ហាកជើងនៅពេលដែលលេងជាមួយក្រុម Man City ដោយអវត្តមានក្នុងការប្រកួតជាមួយ Juventus និង Southampton ។

ទោះយ៉ាងណាក៏ដោយក្រុមតោខៀវ Chelsea បានបញ្ជាក់ថាកីឡាករទាំងពីរអាចចូលរួមជាមួយមិត្តរួមក្រុមរបស់ពួកគេបាននៅក្នុងសប្តាហ៏នេះបាន ។

គួរបញ្ចាក់ថា James រីករាយនឹងការចាប់ផ្តើមរដូវកាលថ្មីនេះផងដែរនៅពេលរបួសរបស់គាត់បានជា ព្រមទាំងរូបគាត់ស៊ុតបាន១ គ្រាប់និងការបញ្ជូនបាល់បាន ៤ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៦ លើក ខណៈដែល Kante ក៏រកបាន ១គ្រាប់ពី ការបង្ហាញខ្លួន ៦លើកនៅគ្រប់ការប្រកួតទាំងអស់។

ដកស្រង់ចេញពី: Sportmole

Share.

About Author

Leave A Reply