ក្រុមបាល់ទាត់ព័រទុយហ្កាល់បានទទួលជ័យជម្នះ៣ពិន្ទុយ៉ាងងាយស្រួលបំផុតក្រោយយកឈ្នះទៅលើក្រុមភ្ញៀវលុចសំបួនៅឯកីឡាដ្ផាន Estadio Algarve ដោយលទ្ធផល ៥-០ ក្នុងវគ្គជម្រុះ World Cup ២០២២ នៃពូល A។
កាប្រកួតយប់មិញនេះដោយក្រុមម្ខាស់ផ្ទះព័រទុយហ្កាល់មានការសម្រុកជាខ្លាំងទៅលើក្រុមលុចសំបួ។ គ្រាប់បាល់របស់ព័រទុយហ្កាល់រកបានពីសំណាក់កីឡាករខ្សែប្រយុទ្ធ Ronaldo របស់បិសាចក្រហម Man UTD រកបានជាគ្រាប់បាល់ពិន័យ១១ម៉ែត្រពីរគ្រាប់នៅនាទីទី ៨ និង ១៣ ចំណែកមួយគ្រាប់ទៀតនៅនាទីទី ៨៧ ព្រមទាំងគឺជាគ្រាប់បាល់ទី ១១៥សម្រាប់រូបលោកផងដែរ ខណះនោះមិត្តរូមក្លឺបរបស់គាត់ Bruno Fernandes ក៏មាន១គ្រាប់បន្ថែមទៀតនៅនាទីទី ១៧ រីឯ Joao Palhinha រកបាននៅនាទីទី ៦៩។
គួរបញ្ចាក់ថាក្រុមជម្រើសជាតិព័រទុយហ្កាល់និងធ្វើដំណើរទៅកាន់សាធារណរដ្ឋអៀរឡង់ក្នុងការប្រកួតចុងក្រោយនៃពូល A របស់ពួកគេមុនពេលជួបស៊ែប៊ី ជាមួយនិងគ្នាំនេះដែរឈរនៅលេខរៀងទី ២ដោយមាន ១៦ពិន្ទុក្នុងដែតាមពីក្រោយក្រុមកំពូលតារាងស៊ែប៊ី។
ដកស្រង់ចេញពី: BBCNews