ជាអ្នកណា? ក្លឹប Barcelona និង AC Milan កំពុងប្រជែងគ្នាចុះហត្ថលេខាទៅលើតារាឆ្នើម Man UTD

Pinterest LinkedIn Tumblr +

ក្រុមអ្នកមានបុណ្យ Barcelona និង AC Milan កំពុងស្ថិតនៅជួរមុខដើម្បីចុះហត្ថលេខាជាមួយ Jesse Lingard របស់ក្រុមបិសាចក្រហម Manchester United  ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួននៅរដូវរងាខាងមុខនេះ។

ជាការពិតណាស់កីឡាករសញ្ចាតិអង់គ្លេសរូបនេះ ទំនងជាចាកចេញពី Old trafford បន្ទាប់ពីបានច្រានចោលការផ្តល់ជូនកិច្ចសន្យាកុងត្រាថ្មីពី Man UTD កាលពីខែមុននេះដូច្នេះគាត់អាចសម្លឹងមើលទៅលើអនាគតរបស់គាត់។ ខ្សែបម្រើវ័យ ២៨ ឆ្នាំ ចង់ដឹងថាតើពេលវេលាលេងរបស់គាត់ត្រូវបានផ្តល់ឱ្យដោយលោក Ole Gunnar Solskjaer បានដែរឫទេ ខណៈការមកដល់របស់កីឡាករ Cristiano Ronaldo និង Jadon Sancho ។ ដោយរូបគេបានចំណាយពេលពាក់កណ្តាលរដូវកាលមុនក្នុងការខ្ចីជើងនៅ West Ham ។

គ្រូបង្វឹកលោក Solskjaer ចង់ទុក Lingard ហើយ Man United នៅតែអាចផ្តល់ការផ្តល់ជូនប្រសើរល្អជាងនេះឬក៏មិនចង់ព្យាយាមលក់គាត់នៅក្នុងខែមករានេះទេប៉ុន្តែការសម្រេចចុងក្រោយគឺស្ថិតទៅលើកីឡាករ។ ជាមួយនិងគ្នានេះដែរយោងតាមសារពណ៏មាន Dailymail បានអោយដឹងថា ក្លឹប Barca និង AC Milan កំពុងមានការសម្លឹងទៅលើ Lingard ក្នុងការចុះហត្ថលេខាលើគាត់ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។

បច្ចប្បន្ននេះ Lingard ស៊ុតបញ្ចូលទីបាន ៣៥គ្រាប់ក្នុងការបង្ហាញខ្លួន ២១៦ប្រកួតអោយក្រុម Manchester United​ នៅក្នងគ្រប់ការប្រកួតទាំងអស់។

ដកស្រង់ចេញពី: Dailymail

 

 

Share.

About Author

Leave A Reply