ភ្នាក់ងាររបស់កីឡាករវ័យក្មេង Barca ម្នាក់កំពុងតែបន្តកុងត្រាថ្មីអោយក្លឹបទៀតហើយ

Pinterest LinkedIn Tumblr +

កីឡាករខ្សែប្រយុទ្ធ Ansu Fati ភ្នាក់ងាររបស់គាត់ត្រូវបានគេរាយការណ៍ថាបានមកដល់ទីក្រុងបាសេឡូណាក្នុងគោលបំណងក្នុងការចរចាក្នុងការបន្តកុងត្រាថ្មីនាពេលខាងមុខនេះ។

ក្រុមអ្នកមានបុណ្យ Barca នៅពេលនេះកំពុងយល់ព្រមក្នុងការបន្តកិច្ចសន្យារយៈពេល ៥ ឆ្នាំថ្មីទៀតជាមួយ Pedri។ រីឯអនាគតរបស់វ័យក្មេង ១៨ឆ្នាំរូបនេះ ក្លឹបយក្សកាតាឡាន់ក៏ត្រៀមបន្តកុងត្រាគាត់ផងដែរ ព្រោះកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះនឹងផុតកំណត់នៅចុងរដូវកាលនេះទោះបីជាកិច្ចព្រមព្រៀងនេះអាចបន្តបានពីរឆ្នាំទៀតក៏ដោយ។

យោងតាមសារព័ត៌មាន Marca បានអោយដឹងថាលោក Jorge Mendes ដែលជាតំណាងឱ្យ Fati បានធ្វើដំណើរទៅទីក្រុងបាសេឡូណាហើយនឹងធ្វើការពិភាក្សាជាមួយក្រុម Barca នៅប៉ុន្មានថ្ងៃខាងមុខនេះ។ របាយការណ៍នេះបានអះអាងទៀតថាអតីតក្រុម Selliva អាចបន្តកុងត្រាថ្មីជាមួយកូនក្រុមរបស់លោក Ronald Koeman បើទោះបីជាមានការលើកឡើងថាក្រុមបិសាចក្រហម Man UTD មានបំណងចង់ចុះហត្ថលេខាជារូបគាត់ក៏ដោយ។

គួរបញ្ចាក់ថា Fati ដែលទើបតែវិលត្រឡប់ពីរបួសជង្គង់រយៈពេលវែងបានរកគ្រាប់បាល់បាន ១៤គ្រាប់និងបញ្ជូនបាល់ ឲ្យ មិត្តរួមក្រុមស៊ុតបាល់បញ្ចូលទីបាន ៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៦ លើកសម្រាប់ក្រុម Barcelona ។

ដកស្រង់ចេញពី: Sportmole

Share.

About Author

Leave A Reply