ក្រុម Manchester City អាចនិងវត្តមានកីឡារសំខាន់ម្នាក់ក្នុងសបា្តហ៏នេះ

Pinterest LinkedIn Tumblr +

ខ្សែប្រយុទ្ធ Ferran Torres របស់ក្រុមមេឃខៀវ Manchester City ត្រូវបានអវត្តមានពី ៤ ទៅ ៦ សប្តាហ៍បន្ទាប់ពីមានបញ្ហារបួសបាក់ឆ្អឹងជើងស្តាំរបស់គាត់ក្នុងកាតព្វកិច្ចក្រុមជម្រើសជាតិ។

ជាការពិតណាស់កីឡាករសញ្ចាតិអេស្ប៉ាញរូបនេះត្រូវបានប្តូរចេញនៅដើមតង់ទី ២ បន្ទាប់ពីរកបាន ២ គ្រាប់ទល់នឹងអ៊ីតាលីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Nations League ។ កីឡាករវ័យ ២១ ឆ្នាំអាចទំនងជាខកខានការប្រកួតធំៗ ទាំងអស់។

ក្រុមរបស់លោក Pep Guardiola ធ្វើដំណើរទៅកាន់ទឹកដី Old Trafford សម្រាប់ការប្រកួត Manchester Derby បូករួមទាំងការប្រកួតក្របខ័ណ្ឌ Champions League ជាមួយក្រុម Paris St Germain ផងដែរ។

ក្រុមម្ខាស់ជើងឯក Premier League បាននិយាយថា ” Torres នឹងវិលត្រឡប់មកកាន់ទីក្រុង Manchester អាចត្រឹម ៤ ទៅ ៦ សប្តាហ៍ទៀត ” ។

សព្វថ្ងៃនេះTorres បានស៊ុតបញ្ចូលទីចំនួន ១៦គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៤៣លើកក្រោយផ្លាស់មកពីក្រុម Valencia។

ដកស្រង់ចេញពី: BBC News 

Share.

About Author

Leave A Reply