ជាអ្នកណា? តារាឆ្នើំមជួរមុខម្នាក់កំពុងពិចារណាក្នុងការចាកចេញពី Manchester City

Pinterest LinkedIn Tumblr +

Raheem Sterling បានបង្ហើបថាគាត់នឹងពិចារណាក្នុងការចាកចេញពីក្រុមម្ចាស់ជើងឯក Premier League គឺ Manchester City នៅរដូវកាលរងាខាងមុននេះ។

កីឡាករវ័យ ២៦ ឆ្នាំរូបនេះកំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់របស់គាត់នៅឯកីឡដ្ឋាន Etihad។ Sterling បានចាប់ផ្តើមយុទ្ធនាការលើកទី ៧ របស់គាត់ក្នុងនាមជាកីឡាកររបស់ Man City នៅរដូវកាលនេះប៉ុន្តែហាក់បីដូចជាបាត់បង់ការពេញចិត្តក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Pep Guardiola។

កីឡាករសញ្ចាតិអង់គ្លេសនេះបានថ្លែងទៅសារពណ៏មានកីឡាអេឡិចត្រូនិករបស់ Financial Times ថា“ ប្រសិនបើមានឱកាសទៅកន្លែងផ្សេងខ្ញុំនឹងទៅទីនោះនៅពេលនេះ។ ក្នុងនាមជាកីឡាករអង់គ្លេសម្នាក់នៃក្របខ័ណ្ឌ Premier League ហើយខ្ញុំតែងតែគិតថា៖ ប្រហែលជាថ្ងៃណាមួយខ្ញុំចង់ទៅលេងនៅក្រៅប្រទេសហើយមើលថាតើខ្ញុំត្រូវប្រឈមមុខនឹងបញ្ហានេះដោយរបៀបណា” ។ កាសែត Financial Times បានបន្ថែមក្នុងរបាយការណ៍នេះទៀតថា Sterling បានស្នើថាគាត់ចង់ចូលរួមជាមួយក្លឹបណាមួយនៅក្នុងប្រទេសបារាំងឬអេស្ប៉ាញប្រសិនបើគាត់ចង់ផ្លាស់ទៅលេងនៅក្រៅពីអង់គ្លេស។

ក្លិបយក្សនៅលីគកំពូលអេស្ប៉ាញ La Liga ត្រូវបានគេជឿជាក់ថាកំពុងតាមដានស្ថានការណ៍របស់ Sterling មុនពេលមានការផ្លាស់ប្តូរមួយនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះខណៈដែលក្រុមទាំងពីរនៅ Premier League គឺ Arsenal និង Newcastle United ក៏ត្រូវបានគេទាក់ទងផងដែរ។

គួរបញ្ចាក់ថា Sterling នៅសល់តុងត្រាតិចជាង ២ឆ្នាំទៀតក្នុងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ដោយបង្ហាញខ្លួនចំនួន ៣០២ ប្រកួតស៊ុតបញ្ចូលទីបាន ១១៥ គ្រាប់និងបញ្ចូលអោយមិត្តរួមក្រុម ៨៨ លើក។

ដកស្រង់ចេញពី: Sportmole

Share.

About Author

Leave A Reply