គ្រូបង្វឹកក្រុមបិសាចក្រហម Man UTD លោក Ole Gunnar Solskjaer និងនាយកបាល់ទាត់លោក John Murtough ត្រូវបានគេរាយការណ៍ថាអ្នកទាំងពីរប្តេជ្ញាក្នងការនាំយក Erling Braut Haaland មកកាន់ក្លឹបនៅរដូវក្តៅក្រោយ។
កីឡាករសញ្ចាតិន័រវែសត្រូវបានគេរំពឹងថានឹងអាចនិងចាកចេញពី Borussia Dortmund នៅរដូវកាលនេះ ២០២១-២២ ហើយក្លឹបធំ ៗនៅអឺរ៉ុបរួមទាំង Man United ត្រូវបានគេដាក់គោលដៅចុះហត្ថលេខារូបគេផងដែរ។ ជាមួយនិងគ្នានេះដែរមានការលើកឡើងថាការវិលត្រឡប់របស់ Cristiano Ronaldo មកកាន់ទឹកដី Old Trafford នឹងធ្វើឱ្យបិសាចក្រហមចាប់អារម្មណ៍លើកីឡាករវ័យ ២១ឆ្នាំនេះ។
យោងតាមសារពណ៍មាន The Mirror បាននិយាយថាលោក Solskjaer និង Murtough យល់ស្របថា Haaland គួរតែជាគោលដៅរបស់ក្លឹបនៅមុនរដូវកាលក្រោយ។ ក្លឹបធំៗក៍មានការផ្សារភ្ចាប់ទៅលើរូបគេដូចជា Chelsea, Man City, Barcelona, Bayern Munich និង Real Madrid។
គួរបញ្ចាក់ថា Haaland ដែលលេងក្រោមការដឹកនាំរបស់លោក Macro Rose បានរកគ្រាប់បាល់បញ្ចូលទីចំនួន ៦៨ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៦៧ លើកសម្រាប់ក្រុមបច្ចុប្បន្នរបស់គាត់នៅក្នុងការប្រកួតទាំងអស់។
ដកស្រង់ចេញពី: Sportmole