Liverpool កំពុងរៀបចំកិច្ចសន្យាថ្មីលើប្រាក់ពលកម្មក្នុងមួយសប្តាហ៍អោយកីឡាករជួរមុនរបស់ពួកគេ

Pinterest LinkedIn Tumblr +

ក្រុមហង្សក្រហម Liverpoo បានរាយការណ៍ប្រាប់ពណ៏មានមួយបានឱ្យដឹងថាកីឡាករខ្សៃប្រយុទ្ធ Mohamed Salah បានឈានមួយជំហានកាន់តែខិតជិតក្នុងការចុះកុងត្រាថ្មីទៅហើយ។

កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាករសញ្ចាតិអេហ្ស៊ីបរូបនេះនៅឯកីឡដ្ឋាន Anfield ដំណើរការរហូតដល់ឆ្នាំ ២០២៣ ហើយចំពោះអនាគតរបស់គាត់កំំពុងមានការរំពឹងទុកនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

យោងតាមសារពណ៏មាន Football Insider ឥឡូវនេះ Liverpool កំពុងរៀបចំផ្តល់ជូនសំណើរទៅលើកីឡាករវ័យ ២៩ នេះនូវកិច្ចព្រមព្រៀងថ្មីទៅល់ើប្រាក់ពលកម្ម ៣៥០.០០០ ផោនក្នុងមួយសប្តាហ៍ហើយមានបំណងចង់ឈានដល់កិច្ចព្រមព្រៀងមួយនៅមុនពេលទីផ្សារដោះដូរកីឡាករបើកនៅក្នុងខែមករាខាងមុខនេះ។ របាយការណ៍នេះបានបន្ថែមទៀតថា Salah មានបំណងចង់បន្តកុងត្រាថ្មីនេះរហូតដល់ឆ្នាំ ២០២៦ រហូតគាត់មានអាយុ ៣៤ ឆ្នាំ។ កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យខ្សែប្រយុទ្ធរូបនេះក្លាយជាកីឡាករដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងក្លឹប។

ជាមួយគ្នានិងនេះដែរ Real Madrid និង Paris Saint-Germain ក្រុមទាំងពីរត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាប់អារម្មណ៏ទៅលើ Salah ផងដែរ​។

បច្ចប្បន្ននេះអតីតកូនក្រុម Roma ស៊ុតបញ្ចូលទីបានចំនួន ១៣៤គ្រាប់​ក្នុងការបង្ហាញខ្លួន ២១២លើកអោយក្រុម Liverpool។

ដកស្រង់ចេញពី: Sportmole

Share.

About Author

Leave A Reply