ក្រុមមាន់ខ្នាយមាស Tottenham Spurs ត្រូវបានធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់បន្ទាប់ពីកីឡាករពីរនាក់របស់ពួកគេមានបញ្ហាមេរោគឆ្លងកូវីតដែលអាចខកខានការប្រកួតជាមួយ Newcastle ក្នុងសប្តាហ៏ថ្ងៃអាទីត្យនេះ។
កីឡាករទាំងពីរនាក់នេះក្លឹបមិនទាន់់អាចបញ្ចេញឈ្មោះទាំងពីររូបនេះបាននៅឡើយទេ តែត្រូវដាក់នៅដាច់ដោយឡែកពីគេរយៈពេល ១០ ថ្ងៃសិនតាមច្បាប់របស់រាជរដ្ឋាភិបាល ដោយរារាំងពួកគេមិនឱ្យប្រកួតនៅឯកីឡាដ្ផាន St James ‘Park ការប្រកួត Europa Conference League ទល់នឹង Vitesse Arnhem និង London Derby នៅ West Ham ចុងសប្តាហ៍ក្រោយផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃសុក្របានអោយដឹងថាលោក Nuno Espirito Santo ដែលជាគ្រូបង្វឹករបស់ Spurs “បានសារភាពថាគាត់ត្រូវបានជួបបញ្ហាធំនៅចំពោះនិងមុខនេះហើយ បន្ទាប់ពីការអោយកីឡាករទាំងអស់សម្រាកចុងក្រោយមកនេះ”។
គួរបញ្ចាក់ថា Spurs ស្តិតនៅលេខរៀងទី ៨ ដោយមាន ១២ពិន្ទុក្នុងដៃនែក្របខណ្ខ Premier League។
ដកស្រង់ចេញពី: Dailymail