ជាងអ្នកណា? Man City កំពុងពិចារណាទិញយកកីឡាកររបស់ Barca ម្នាក់អោយមកលេងនៅអង់គ្លេសវិញ

Pinterest LinkedIn Tumblr +

ក្រុមមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថាបានបន្ថែមខ្សែប្រយុទ្ធស្លាប Philippe Coutinho របស់ Barcelona ទៅក្នុងបញ្ជីគោលដៅរបស់ពួកគេហើយនិងអាចនាំរូបគេមកកាន់ទឹកដីអង់គ្លេសម្តងទៀតផង។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានខិតខំប្រឹងប្រែងហ្វឹកហាត់់យ៉ាងខ្លាំង ចាប់តាំងពីចាកចេញពីក្រុមហង្សក្រហម Liverpool កាលពីខែមករាឆ្នាំ ២០១៨ ហើយទើបតែចាប់ផ្តើមការប្រកួត La Liga ចំនួន ៣ លើកប៉ុណ្ណោះគិតត្រឹមរដូវកាលថ្មីនេះ។ ក្រុមយក្សកាតាឡានបានប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ​ ទើបពួកគេប្រហែលជាសម្លឹងក្នុងការលក់ Coutinho នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។

យោងរតាមសារពណ៍មាន El Nacional អះអាងថាគោលដៅបន្ទាប់របស់កីឡាករវ័យ ២៩ឆ្នាំនេះអាចជាក្រុមម្ចាស់ជើងឯក Primer League ត្រូវការពីព្រោះថារូបគេគឺជាទម្រង់ល្អសម្រាប់គ្រូបង្វឹកលោក Pep Guardiola កំពុងស្វែងរក។ របាយការណ៍បន្ថែមថា Barcelona នឹងយល់ព្រមទទួលយកសំណើរ ៣០ លានផោន (២៥.៣ លានផោន) សម្រាប់ Coutinho ខណៈដែល Newcastle United ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយគាត់ផងដែរ។

គួររំលឹកមកវិញថា Coutinho អាចរកគ្រាប់បាល់បាន ៥៤ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២០១ លើកសម្រាប់ក្រុមហង្សក្រហម Liverpool នៅប្រទេសអង់គ្លេសហើយត្រូវបានគេដាក់ជាប់ឈ្មោះក្នុងពានរង្វាន់ PFA ប្រចាំឆ្នាំ ២០១៤-២០១៥ ។

ដកស្រង់ចេញពី: Sportmole

Share.

About Author

Leave A Reply