ក្រុមអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថាក៍មានបានប្រជែងគ្នាដើម្បីចុះហត្ថលេខាជាមួយតារាឆ្នើមរបស់ក្រុមសេះបង្កង់ទៅលើខ្សែបម្រើស្លា Federico Chiesa នៅរដូវរងាខាងមុននេះ។
កីឡាករសញ្ចាតិអ៊ីតាលីរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះឱ្យក្រុមរបស់លោក Roberto Mancini កាលពីព្រឹត្តិការណ៏ Euro ២០២០ ដោយជួយឱ្យក្រុម Azzurri ឈ្នះការប្រកួតជាមួយក្រុមដែលមិនស្គាល់ពាក្យថាចាញ់។
យោងតាមរបាយការណ៍មួយនៅអេស្ប៉ាញបានអោយដឹងថាក្រុម Real Madrid បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រជែងជាមួយ Newcastle និង Chelsea ក្នុងការប្រជែងយកកីឡាករ Chiesa ដោយក្រុម Real Madrid បានដាក់សំំណើរក្នុងការដេញថ្លៃទៅលើកីឡាករវ័យ ២៣ឆ្នាំនេះដល់ទៅ ៨៦ លានផោន និងការផ្តល់ជូន Eden Hazard ឬ Marco Asensio ជាថ្នូរនឹង Chiesa ផងដែល ។
ជាមួយនិងគ្នានេះដែរក្រុមតោខៀវបានដេញថ្លៃលើកដំបូងរបស់ពួកគេចំនួន ៨៥ លានផោនរួចទៅហើយ។ ទន្ទឹមនឹងនេះដែរក្រុម Newcastle ជឿជាក់ថាពួកគេនិងអាចទាក់ទាញ Chiesa មកកាន់ក្លឹប បន្ទាប់ពីពួកគេបានយកផ្លាស់ប្តូរម្ខាស់ក្លឹបថ្មី។
បច្ចប្បន្ននេះ Chiesa ស៊ុតបញ្ចូលទីបានចំនួន ១៦គ្រាប់ក្នុងការបង្ហាញខ្លួនបាន៥០ប្រកួត បន្ទាប់ពីក្រុម Juventus ខ្ចីជើងពីក្រុម Fiorentina រដូលកាល ២០២០-២០២១ មកម្លេះ។
ដកស្រង់ចេញពី: Dailymail