ជាអ្នកណា? Real Madrid នឹងផ្តល់ជូន Hazard ជាថ្នូរនាំយកកីឡាករឆ្នើមរបស់ Liverpool

Pinterest LinkedIn Tumblr +

ក្រុមអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំសំណើរសម្រាប់ខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមហង្សក្រហម Liverpool ដែលនឹងពាក់ព័ន្ធនឹងកីឡាករ Eden Hazard ក្នុងការដោះដូរនៅឯកីឡដ្ឋាន Anfield ។

 កីឡាករវ័យ ២៩ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងឥតខ្ចោះសម្រាប់ក្រុមហង្សក្រហមអំឡុងរដូវកាល ២០២១-២២។ កិច្ចសន្យារបស់កីឡាករអន្តរជាតិអេហ្ស៊ីបជាមួយក្រុមរបស់លោក Jurgen Klopp នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំ ២០២៣ ហើយហង្សក្រហមហាក់ដូចជាពិបាកក្នុងការបំពេញតម្រូវការប្រាក់ឈ្នួលរបស់ Salah ផងដែរ។

យោងតាមអ្នកកាសែត Ekrem Konur បានឱ្យដឹងថា Los Blancos មានគម្រោងផ្តល់ជូន Hazard បូករួមទាំងប្រាក់ដល់ក្លឹបយក្ស Merseyside ជាថ្នូរនឹង Salah វិញ។

បច្ចប្បន្ននេះ Salah កាលពីយប់មិញនេះក៏មានការស៊ុតបញ្ចូលទីទៅលើក្រុម Watford ១គ្រាប់ផងដែរហើយក៏ជាគ្រាប់ទី ១០ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៤ ដងក្នុងការបង្ហាញខ្លួន ១០ លើកក្នុងការប្រកួតទាំងអស់ក្នុងរដូវកាលថ្មីនេះ។

ដកស្រង់ចេញពី: Sportmole

Share.

About Author

Leave A Reply