យ៉ាងម៉េចចេះ! កំណត់ត្រា ២៩ដងមិនដែលចាញ់នៅក្រៅដីរបស់បិសាចក្រហមត្រូវបានបញ្ជប់ក្រោមថ្វីជើង Leicester

Pinterest LinkedIn Tumblr +

ក្រុមកញ្ច្រោងខៀវ Leicester City បានទទួលជ័យជម្នះ ៣ពិន្ទុបន្ថែមទៀតក្រោយយកឈ្នះក្រុមភ្ញ្រៀវ Manchester United ដោយលទ្ធផល ៤-២ ក្នុងកីឡាដ្ផាន King Power Stadium ក្នុងក្របខណ្ឌ Premier League សប្តាហ៍ទី៨។

ជាការពិតណាស់កាលពីយប់មិញនេះក្រុមទាំងពីរមានការសម្រុកគ្នាទៅវិញទៅមកជាខ្លាំង តែគួរអោយសោកស្តាយបិសាចក្រហម Manchester United បានត្រឹមចាញ់តែប៉ុណ្ណោះ។ ​Man United បានបើកការនាំមុខមុនដំបូងពីការស៊ុតពីចម្ងាយយ៉ាងល្អរបស់ Mason Greenwood នៅនាទីទី ១៩ រីឯក្រុមម្ខាស់ផ្ទះក៏តាមស្មើវិញដោយ Youri Tielemans នៅនាទីទី ៣១ និងខ្សែការពារ Caglar Soyuncu ស៊ុត១គ្រាប់បន្ថែមទៀតនៅនាទីទី ៧៨ ខណះនោះផងដែរកីឡាករដែលទើបតែជាពីរបួសស្មើ Marcus Rashford បានតាមស្មើវិញនៅនាទីទី ៨២ ក្រុម Leicester បើកកាលនាំមុខវិញពីកីឡាករ Jamie Vardy នៅនាទីទី ៨៣ តែម្តង និងចុងម៉ោងបន្ថែម ៩០+១ មាន១គ្រាប់បន្ថែមទៀត Paston Daka។

គួរបញ្ចាក់ថា កំណត់ត្រា ២៩ដងមិនដែលចាញ់នៅក្រៅដីរបស់បិសាចក្រហមត្រូវបានបញ្ជប់ត្រឹមយប់មិញនេះហើយក្រោយចាញ់ប៉ុន្មានប្រកួតជាប់គ្នាមកនេះ Man UTD ចុះមកលេខរៀងទី៥ ប៉ុណ្នោះអាសន្នមាន ១៤ពិន្ទុក្នុងដៃនៃលីគកំពូលអង់គ្លេស។

ដកស្រង់ចេញពី: BBCNews 

Share.

About Author

Leave A Reply