Paul Pogba បានបញ្ចេញមតិការផ្លាស់ប្តូរហើយបន្ទាប់ពីចាញ់ Leicester កាលពីយប់មិញនេះ

Pinterest LinkedIn Tumblr +

ខ្សែប្រយុទ្ធ Paul Pogba បាននិយាយចំៗហើយបន្ទាប់ពីការបរាជ័យជាបន្តបន្ទាប់ក្រោយចាញ់ក្រុមភ្ញៀវ Leicester  City ដោយលទ្ធផល ៤-២ ដែលជាការបរាជ័យលើកទី ២ របស់ពួកគេក្នុងការប្រកួតនៅ Premier League។

ជាការពិតណាស់ក្រុមកញ្ច្រោងខៀវ Leicester បានទទួលជ័យជម្នះយ៉ាងល្អឥតខ្ចោះបំផុតគួរអោយកត់សម្គាល់ដោយបានបំបាក់ក្រុមបិសាចបិសាចដល់ក្នុងផ្ទះខ្លួនផងដែរ។

កីឡករសញ្ចាតិបារាំងនេះបានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “ យើងមានការប្រកួតជាមួយក្រុមខ្លាំងបែបនេះអស់រយៈយូរមកហើយតែមិនទាន់បានរកឃើញបញ្ហាឃើញសោះ។ “ ប្រសិនបើយើងចង់ឈ្នះពានរង្វាន់ទាំងអស់នេះ គឺជាការប្រកួតដែលយើងត្រូវការខិតខំជាខ្លាំងដើម្បីឈ្នះទោះបីពួកគេពិបាកក៏ដោយ។ “យើងត្រូវរកគន្លឹះសម្រាប់ការផ្លាស់ប្តូរមួយនេះព្រោះយើងសមនឹងចាញ់ហើយ។ ខ្ញុំមិនដឹងថាវាជាផ្នត់គំនិតរបស់កីឡាករទេ។ យើងត្រូវការផ្លាស់ប្តូរអ្វីមួយ។ យើងត្រូវស្វែងរកចិត្តគំនិតនិងយុទ្ធសាស្ត្រដើម្បីឈ្នះ ” ។

គួរបញ្ចាក់ថាការខកចិត្តចុងក្រោយរបស់ក្រុមបិសាចក្រហមត្រូវបានបញ្ចប់កំណត់ត្រាមិនស្គាល់ពាក្យចាញ់ក្រៅដីនៅលីកដែលមានរយៈពេល ២៩ ប្រកួតនិង ២០ខែ។

 

Share.

About Author

Leave A Reply