ទីបំផុត! Barcelona អាចស្វែងរកជ័យជម្នះរបស់ខ្លួនបានហើយក្រោយយកឈ្នះក្រុមភ្ញៀវ Valencia

Pinterest LinkedIn Tumblr +

ក្រុមអ្នកបុណ្យ Barcelona បានបើកកីឡាដ្ផាន Camp Nou ទទួលស្វាគមន៏ក្រុមភ្ញៀវ Valencia ក្រោយស្វែងរកជ័យជម្នះឡើងវិញដោយក្នុងលទ្ធផល ៣-១ នៃការប្រកួតក្របខណ្ឌ La Liga កាលពីយប់មិញនេះ។

ជាការពិតក្រុមយក្សកាតាឡាន់មិនសូវជាបង្ហាញទម្រង់លេងល្អគួរអោយកត់សម្គាល់នោះទេក្រោយចាញ់ប៉ុន្មានប្រកួតជាប់ៗគ្នាមកនេះ។ Valencia បានបើកការនាំមុខមុននៅនាទីទី ៥ តែម្តង មិនបានប៉ុន្មានផងក្រុមម្ចាស់ផ្ទតាមស្មើវីញលឿនៗពីកីឡាករវ័យក្មេង Ansu Fati នៅនាទីទី ១៣ ចំណែកឯ Memphis Depay មាន១គ្រាប់ទៀតពីការស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទីទី ៤១  ខណនោះដែរ Philippe Coutinho បានស៊ុត១គ្រាប់ផងដែរ។ ជាមួយនិងគ្នាដែរ Aguero បានផ្លាស់ចូលលេងនៅនាទីទី ៨៧ គឺជាការចូលលេងដំបូងសម្រាប់ក្រុម Barca ចាប់តាំងពីការចាកចេញពីក្រុម Manchester City។

បច្ចប្បន្ននេះ Barcelona ឡ់ើងទៅឈរនៅលេខរៀងទី ៧ដោយមាន ១៥ពិន្ទុតាមពីក្រោយ Rayo Vallecano ក្នុងក្របខណ្ឌលីកកំពូលអេស្ប៉ាញ់។

ដកស្រង់ចេញពី: BBCNews 

Share.

About Author

Leave A Reply