យ៉ាងម៉េចចេះ? Manchester United ចុងទុកលោក Solskjaer ជាគ្រូបង្វឹករយៈពេលវែងបន្តទៀត

Pinterest LinkedIn Tumblr +

ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាសប្បាយចិត្តជាមួយនឹងទិសដៅដែលក្លឹបមានក្រោមការដឹកនាំរបស់គ្រូបង្វឹកបច្ចុប្បន្នគឺលោក Ole Gunnar Solskjaer។

Man UTD ត្រូវបានគេចោទប្រកាន់ថាមិនមានគម្រោងក្នុងការបណ្តេញគ្រូបង្វឹកសញ្ចាតិ ៤៨ឆ្នាំរូបនេះទេ បើទោះបីជាមានទម្រង់លេងមិនសូវល្អក្នុងជំនួបជាមួយក្រុម Leicester City ក៏ដោយ ដែលក្រុម Manchester United ឈ្នះតែ ១ លើកគត់ពីការប្រកួត ៥ លើកចុងក្រោយ។

ជាមួយនិងគ្នានេះដែរអំពីការផ្សារភ្ចាប់ទៅអតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte ត្រូវបានគេចាត់ទុកថាជាអ្នកមកជំនួសលោក Solskjaer ប្រសិនបើមានការផ្លាស់ប្តូរគ្រូបង្វឹក។

បើយោងតាមសារព័ត៌មាន The Sun បានឲ្យដឹងថា Man United ចាត់ទុកបុរសសញ្ចាតិន័រវេសនេះជាគ្រូបង្វឹករយៈពេលវែង។ របាយការណ៍នេះអះអាងទៀតថាអ្នកគ្រប់គ្រងរបស់របស់ក្រុមម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាលនៅតែបន្តគាំទ្រទៅលើអតីតកីឡាករបស់ Man UTD នេះដដែល ខណៈដែលក្លឹបព្យាយាមវិលត្រឡប់មកកាន់កំពូលតារាង Premier League ម្តងទៀត។

គួរបញ្ចាក់ថាក្រុមបិសាចក្រហមនិងត្រូវប្រកួតទល់នឹងក្រុម Atalanta BC នៅយប់ថ្ងៃពុធក្នុងការប្រកួតក្របខ័ណ្ឌ Champions Leagueមុនពេលស្វាគមន៍ក្រុមខ្លាំង Liverpool ក្នុងកីឡាដ្ផាន Old Trafford ក្នុងក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍ក្រោយនេះ។

ដកស្រង់ចេញពី: Sportmole

Share.

About Author

Leave A Reply