ល្អម្លេ៉សទេ! Bayern ទៅលត់ក្រុមម្ចាស់ផ្ទះ Bayer Leverkusen ដល់ទឹកដីយ៉ាងចាស់ដៃតែម្តង

Pinterest LinkedIn Tumblr +

ក្រុម Bayern Munich បានស្វែងរកជ័យជម្នះរបស់ខ្លួនជាបន្តបន្ទាប់បន្ថែមទៀតក្រោយយកឈ្នះទៅលើក្រុមម្ខាស់ផ្ទះ Bayer Leverkusen ដោយលទ្ធផល ៥-១ ដើម្បីវិលទៅឡើងទៅឈរលើកំពូលតារាងនៃក្របខ័ណ្ឌ Bundesliga ជាប៉ុណ្នោះអាសន្ន។

កាលពីយប់មិញនេះក្រុមភ្ញៀវ Bayern នៅតែបង្ហាញ់ទម្រង់លេងយ៉ាងឥតខ្ចោះក្រុមការដឹកនាំរបស់គ្រូបង្វឹកលោក Julain Nagelsmann ដោយក្រុម Bayern នៅតង់ទី១មានការស៊ុតបញ្ចូលទីដល់ទៅ ៥គ្រាប់ឯណោះទៅលើ Bayer Leverkusen ៥គ្រាប់ទាំងនោះកើតឡ់ើងពីសំណាក់កីឡាករ Robert Lewandowski ស៊ុតបញ្ចូលទីៗគ្រាប់ម្នាក់ឯងនៅនាទីទី ៣ និង ៣០ ចំណែក Serge Gnabry ក៏មាន២គ្រាប់ផងដែរនៅនាទីទី ៣៥ និង ៣៧។ រិឯខ្សែប្រយុទ្ធជើងចាស់ Thomas Muller មាន ១គ្រាប់ដែរនៅនាទីទី ៣៤។ ជាមួយនិងគ្នានេះដែរកីឡាករ Patrick Schick របស់ Bayer Leverkusen បានរកមួយគ្រាប់មកវិញនៅតង់ទី ២ នៅនាទីទី ៥៥។

គួរបញ្ចាក់ថាជ័យជម្នះមួយនេះមានន័យថា Bayern ឡើងទៅកំពូលតារាងប៉ុណ្នោះអាសន្ន​មាន១៩ពិន្ទុ ដោយនាំមុខក្រុម Borussia Dortmund ខណៈដែល Leverkusen នៅលេខរៀងទី ៣ មាន ១៦ពិន្ទុ។

ដកស្រង់ចេញពី: BBCNews 

Share.

About Author

Leave A Reply