គ្រាន់តែកីឡករម្នាក់ថាចងចេញភ្លាម​ Manchester City បានដាក់ថ្លៃដល់ទៅ ៦៨ លានផោនរួចទៅហើយ

Pinterest LinkedIn Tumblr +

ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថាបានដាក់តម្លៃខ្លួន ៦៨ លានផោនទៅលើកីឡាករឆ្នើមខ្សែប្រយុទ្ធស្លាប Raheem Sterling បន្ទាប់ពីក្រុម Barcelona មានការចាប់អារ​ម្មណ៏រូបគេថ្មីនេះៗ ។

កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុមម្ចាស់ជើងឯក Premier league រដូវកាលមុនក្រោមការដឹកនាំរបស់លោក Pep Guardiola ហើយថ្មីៗនេះរូបគាត់បានសារភាពថាគាត់និងមានការចាកចេញពីក្លឹបប្រសិនបើមានឱកាស។ Man City ត្រូវបានគេរំពឹងថានឹងបើកចំហកីឡាករសញ្ចាតិអង់គ្លេសចាកចេញពីក្លឹប ខណះដែល Barcelona បានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរនៅពេលដែល Ousmane Dembele កិច្ចព្រមព្រៀងរបស់គាត់និងត្រូវផុតនាខែចុងក្រោយនេះហើយ។ 

យោងតាមសារព័ត៌មាន Marca បានអោយដឹងថា Man City មិនចាត់ទុក Sterling ជាអ្វីដែលមិនអាចខ្វះខាតបាននោះឡើយ ប៉ុន្តែក្រុម Manchester City បានត្រៀមខ្លួនជាស្រេច ដើម្បីដាក់តម្លៃខ្លួនចំនួន ៨០ លានផោន (៦៨ លានផោន) ដើម្បីចែកផ្លូវជាមួយខ្សែប្រយុទ្ធ Sterling ។ របាយការណ៍នេះបន្ថែមទៀតថា Sterling និងចង់ចាកចេញពីកីឡាដ្ផាន Etihad មុនពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅឆ្នាំ ២០២៣។

គួររំលឹកថា Sterlingពេលលេងទល់នឹងក្រុម Burnley កាលពីចុងសប្តាហ៍មុនបានស៊ុត ១ គ្រាប់និងបញ្ចូលអោយមិត្តរួមក្រុម ១ គ្រាប់ពីការប្រកួត ១១ លើកនៅក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ។

ដកស្រង់ចេញពី: Sportmole

Share.

About Author

Leave A Reply