ជាអ្នកណា? តារាឆ្នើមរបស់ក្រុមបិសាចក្រហមម្នាក់មិនd មិនសប្បាយចិត្តទៅលើលោក Solskjaer ឡើយ

Pinterest LinkedIn Tumblr +

ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford ត្រូវបានគេរាយការណ៍ថាមានការមិនពេញចិត្តចំពោះការដឹកនាំរបស់លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុម Manchester United កាលពីជំនួបជាមួយ Leicester សប្តាហ៏មុន។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានបង្ហាញខ្លួនជាលើកដបូររបស់គេក្នុងរដូវកាលថ្មី ២០២១-២០២២ នេះបានត្រឹមតែអង្គុយកៅអីបម្រុងទល់នឺង Leicester City ហើយបានចូលលេងនៅនាទីទី ៦៥ ដោយរកបានគ្រាប់បាល់ទី ២របស់ក្រុមខ្លួនខណៈក្រុមបិសាចក្រហមបានបរាជ័យ ៤-២ កាលពីចុងសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន The Athletic បានអោយដឺងថាលោក Solskjaer បាននិយាយថា ” កីឡាករវ័យ ២៣ឆ្នាំ Rashford គួរតែបោះជំរំុហ្វឹកហាត់អោយបានច្រើនជាងទៅធ្វើមូលលិធិជួយទៅលើបណ្តាញសង្គម “។ របាយការណ៍នេះបន្ថែមទៀតថា ក្រុម Man UTD ជឿថាការអត្ថាធិប្បាយនេះមិនពិតឡើយ ប៉ុន្តែការពិតដែលថាពាក្យសម្តីរបស់អ្នកចាត់ការទូទៅមួយនេះបានធ្វើឱ្យសារពណ៏មានលេចធ្លោធ្វើឱ្យអ្នកដែលនៅជិត Rashford ខកចិត្តជាខ្លាំង។

គួរបញ្ចាក់ថា ថ្វីបើទទួលបានតែ ១ ពិន្ទុពីការប្រកួតក្របខ័ណ្ឌ Premier League ៣ លើកចុងក្រោយរបស់ពួកគេក៏ដោយក៏ក្រុមបិសាចក្រហមគ្មានបំណងបណ្តេញលោក Solskjaer ចេញឡើយ។

ដកស្រង់ចេញពី: Sportmole

Share.

About Author

Leave A Reply