ក្រុមម្ខាស់ផ្ទះ AFC Ajax បានទទូលជ័យជម្នះយ៉ាងងាយៗក្រោយយកឈ្នះទៅលើក្រុមមកពីអាល្លឺម៉ង់ Borussia Dortmund ដោលលទ្ធផល ៤-០ ក្នុងក្របខ័ណ្ឌ Champions League នៃពូល C។
ជាការពិតណាស់ក្រុមដែលមកពីប្រទេសហូឡង់នៅតែបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ខោះគួរអោយកត់សម្គាល់។ ក្រុម Dortmund បានតែតចូលទីខ្លួនឯងពីកីឡាករ Macro Reus នៅនាទីទី ១១តែម្តង រួចក៍ Daley Blind បានបើកការនាំមុខ១គ្រាប់បន្ថែមទៀតពីការបញ្ជូនបាល់របស់ Haller អតីតខ្សែប្រយុទ្ធរបស់ក្លឹប West Ham។ រីឯ Antony រកបាន១គ្រាប់នៅនាទីទី ៥៧ និង Sebastien Haller ក៏មាន១គ្រាប់ផងដែរ ហើយបានឡើងទៅលើកំពូលតារាងដែលជាកីឡាករស៊ុតច្រើនជាងគេដោយមាន៥គ្រាប់នៅពីលើ Lewandoski របស់ Bayern។
បច្ចុប្បន្ននេះក្រុម Ajax ឡើងទៅកំពូលតារាងពូល C ប៉ុណ្នោះអាសន្នដោយមាន ៩ ពិន្ទុខណៈដែលក្រុម Dortmund ឈរនៅលេខរៀងទី២ដោយមាន ៦ពិន្ទុ រីឯក្រុមលេខ ៣ Sporting Lisbon បានយកឈ្នះក្រុម Besiktas ក្នុងលទ្ធផល ៤-១ ក្នុងការក្នុងក្របខ័ណ្ឌ Champions League។
ដកស្រង់ចេញពី: BBCNEWS