ជាអ្នកណា? Ronaldo បានណែនាំគ្រូបង្វឹកម្នាក់ទៅកាន់ប្រធានក្លឹប Manchester United

Pinterest LinkedIn Tumblr +

ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាមានការពេញចិត្តជាខ្លាំងទៅលើគ្រូបង្វឹកចាស់របស់គេគឺលោក Zinedine Zidane ដោយចង់ជំនួសលោក Ole Gunnar Solskjaer ជាអ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម ។

ជាការពិតណាស់ Man UTD បានបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌ Premier League ៣ លើកចុងក្រោយរបស់ពួកគេរួចមកហើយ ក្លឹបបិសាចក្រហមមានសម្ពាធជាខ្លាំងក្នុងការផ្លាស់ប្តូរជោគវាសនាថ្មិ។

របាយការណ៍ជាច្រើនបានទទូចថាលោក Solskjaer នៅតែបន្តគាំទ្រពីក្រុមប្រឹក្សាភិបាលរបស់ក្លឹប យ៉ាងហោចណាស់សម្រាប់អនាគតរបស់គាត់មិនទាន់អាចមើលឃើញនៅឡើយទេ។ ទោះយ៉ាងណាបើយោងតាមសារព័ត៌មាន El Chiringuito កីឡាករសញ្ចាតិព័រទុយហ្កាល់ បានផ្តល់អនុសាសន៍ថា Zidane ត្រូវបានគេចាត់ទុកថាជាជម្រើសដ៏មានសក្តានុពលក្នុងការមកដឹកនាំក្លឹបរបស់យើង។

ជាមួយនិងគ្នានេះដែរកីឡាករវ័យ ៣៦ឆ្នាំរូបនេះមានការខកចិត្តជាខ្លាំងក្នុងជំនួបជាមួយ Leicester City កាលពីចុងសប្តាហ៍មុន។

បច្ចុប្បន្ននេះលោក Zidane កំពុងសម្រាកពីការងារបន្ទាប់ពីចាកចេញពីតួនាទីជាអ្នកចាត់ការក្រុម Real Madrid អំឡុងរដូវក្តៅនេះ។

ដកស្រង់ចេញពី: Sportmole

Share.

About Author

Leave A Reply