ក្រុមអ្នកមាន Paris St-Germain បានទទួលបើកកីឡាដ្ផាន Parc des Princess ទទួលស្វាគមន៍ក្រុមភ្ញៀវ RB Leipzig ដោយយកឈ្នះក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតក្របខណ្ឌ Champions League កាលពីយប់មិញនេះ។
ជាការពិតណាស់ក្រុមទាំងពីរមានការសម្រុកគ្នាទៅវិញទៅមកជាខ្លាំងតែគួរអោយសោកស្តាយ RB Leipzig បានត្រឹមតែចាញ់តែប់ុណ្នោះ។ ក្រុម Paris St-Germain បានបើកនាំមុខមុនពីសំណាក់កីឡាករវ័យក្មេង Kylian Mbappe ស៊ុតបញ្ចូលទីនៅនាទីទី ៩ តែម្តង រីឯក្រុម RB Leipzig តាមស្មើវិញលឿនៗពី Andre Silva នៅនាទីទី ២៨ និង Nordi Mukiele ពីការបញ្ជូនបាល់របស់ Angelino ដើម្បីធ្វើឱ្យក្រុមអាល្លឺម៉ង់នាំមុខមុនវិញ។ ខណះនោះ៉ផងដែរ Lionel Messi អតីតកីឡាករក្រុម Barca ក៏មាន២គ្រាប់ម្នាក់ឯងផងដែរនៅនាទីទី ៦៧ នឺង១គ្រាប់ទៀតគឺជាការស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទីទី ៧៤។
គួរបញ្ចាក់ថា PSG ឡើងទៅឈរនៅកំពូលតារាងប៉ុណ្នោះអាសន្នដោយមាន ៧ ពិន្ទុនៅពីលើក្រុមមេឃខៀវ Manchester City នៃក្របខ័ណ្ឌ Champions League ពូល A ដោយមាន ៧ ពិន្ទុ។
ដកស្រង់ចេញពី: BBCNews