ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្រុមតោខៀវ Chelsea បានរងបញ្ហារបួសត្រង់កំភួនជើងអំឡុងពេលលេងបានពាក់កណ្តាលវគ្គទីមួយនៃការប្រកួត Champions League ទល់នឹងក្រុម Malmo កាលពីយប់ថ្ងៃពុធម្សិលមិញនេះ។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានដើរចេញមកក្រៅទីលានទាំងមានអការះឈឺចាប់ជាខ្លាំង បន្ទាប់ពីខ្សែការពារកណ្តាល Lasse Nielsen បានបានបង្កអោយមានកំហុសយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់គ្រោះថ្នាក់ដែលធ្វើអោយរូបគេមានបញ្ហារបួសមិនអាចបន្តការប្រកួតបានទៀតទេ។
យ៉ាងណាមិញយោងតាមសម្តីរបស់គ្រូបង្វឹកលោក Thomas Tuchel បាននិយាយប្រាប់នៅក្នុងសន្និសីទសារព័ត៌មានថា ” Lukaku មានបញ្ហារបួសនៅត្រង់កំភួនជើងយ៉ាងខ្លាំងដែលត្រូវអោយ Havertz ប្តូរចូលជំនួសវិញ ហើយរូបគេអាចនឹងសម្រាករយះពេលយូរដើម្បីព្យាបាលរបួស។ ជាមួយគ្នានេះក្រុម Chelsea បានជ័យជម្នះទៅលើក្រុម Malmo នូវលទ្ធផលរហូតដល់ ៤-០ ក្រោយពេលចប់ការប្រកួតផងដែរ។
អត្ថបទដកស្រង់៖ Sportmole