ជាអ្នកណា? កីឡាករវ័យក្មេងម្នាក់របស់ bacelona បានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីរយៈពេលដល់ទៅ ៦ ឆ្នាំ

Pinterest LinkedIn Tumblr +

ក្រុមអ្នកមានបុណ្យ Bacelona បានជួបវិបត្តិផ្នែកបញ្ហាហិរញ្ញវត្ថុ ដែលធ្វើអោយមានពាក្យចចាមអារ៉ាមថា Ansu Fati ដែលអាចនឹងចាកចេញពីទឹកដី Camp Nou នៅរដូវក្តៅក្រោយ។

ជាការពិតណាស់យក្សកាតាឡាន៉ពិតជាមានវិបត្តិផ្នែកបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរពិតមែន តែកីឡាករសញ្ចាតិអេស្បា៉ញរូបនេះបានចរចាជាមួយ Barca ជុំវិញកិច្ចព្រមព្រៀងថ្មីមួយសម្រាប់ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

បច្ចុប្បន្ននេះក្លឹបបានបញ្ជាក់ថាកីឡាករវ័យ ១៨ឆ្នាំនេះ នឹងស្នាក់នៅ Catalonia រហូតដល់ឆ្នាំ ២០២៧ ជាមួយនឹងកិច្ចសន្យាថ្មីរបស់គាត់រួមទាំងប្រាក់ពលកម្មដល់ទៅ ១ លានផោន (៨៤៣ លានផោន)។  Fati ក្លាយជាកីឡាករទី ២ របស់ក្លឹបបាសេឡូណាដែលបានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីជាមួយប្រាក់ឈ្នួល ១ ប៊ីលានផោនបន្ទាប់ពី Pedri ។ ជាមួយនិងគ្នាដែរ ក្រុម Man City និង Man UTD ត្រូវបានគេរាយការណ៍ថាបរាជ័យក្នុងការចុះហត្ថលេខាជាមួយ Fati នៅរដូវក្តៅនេះហើយ។

គួររំលឹកមកវីញថា ខ្សែប្រយុទ្ធដែលមានដើមកំណើតហ្គីណេប៊ីសៅ បានក្លាយជាកីឡាករវ័យក្មេងជាងគេទី ២ របស់ Barca នៅពេលដែលរូបគេបង្ហាញខ្លួនលើកដំបូងនៅអាយុ ១៦ឆ្នាំ​ និង​ បានបង្ហាញខ្លួន ៤៨លើកសម្រាប់ក្លឹបដោយស៊ុតបញ្ចូលទីបាន ១៥ គ្រាប់ផងដែរ។

ដកស្រង់ចេញពី: Sportmole

Share.

About Author

Leave A Reply