ជាអ្នកណា?ក្លឹប Dortmund បានប្រតិកម្មនឹងការនឹងលើកឡើងរបស់គ្រូម្នាក់នៅឯលីគកំពូលអង់គ្លេស

Pinterest LinkedIn Tumblr +

ក្រុម Borussia Dortmund ត្រូវបានគេរាយការណ៍ថាបានប្រតិកម្មជាខ្លាំងចំពោះការបញ្ចេញមតិរិះគន់របស់គ្រូបង្វឹកលោក Thomas Tuchel ដែលធ្វើឱ្យក្រុមតោខៀវ Chelsea ស្ទាក់ស្ទើរចិត្តក្នុងការដេញថ្លៃចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Erling Braut Haaland នៅរដូវងាខាងមុខនេះ។

ក្រុមម្ចាស់ជើងឯក Champion League ទទួលបានការចាប់អារម្មណ៍ទៅលើកីឡាករសញ្ជាតិន័រវេសរូបនេះតាំងពីអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅមុនមកម្លេះ ហើយក្លឹបក៏បានដាក់សំណើដេញថ្លៃ ១៥០ លានផោនដើម្បីអោយកីឡាករវ័យ  ២១ឆ្នាំនេះអោយចាក់ចាញពីកីឡដ្ឋាន Westfalenstadion ផងដែរ។

កាលពីដើមសប្តាហ៍នេះលោក Tuchel បាននិយាយដោយបើកចំហថា ” ផលអាក្រក់របស់រូបគេបានបង្ហាញថាក្រុម Chelsea អាចនឹងមិនបន្តការចាប់អារម្មណ៍លើរូបគេនៅឆ្នាំក្រោយបន្តទៀតទេ។

ជាមួយគ្នានេះយោងតាមសារពណ៏មាន Bild បានអោយដឹងថាក្លឹប Dortmund មិនសប្បាយចិត្តចំពោះការលើកឡើងរបស់លោក Tuchel ដោយយល់ឃើញថាការបញ្ចេញមតិនេះគឺជាការវាយប្រហារដើម្បីទាក់ទាញកីឡាកររូបនេះឱ្យចាកចេញពីក្លឹបតែប៉ុណ្នោះ។ ខណៈពេលដែលក្លឹប Dortmund ត្រូវបានគេរំពឹងថានឹងព្យាយាមដើម្បីបន្តកិច្ចសន្យានៃលក្ខខណ្ឌថ្មីជាមួយតារាឆ្នើមរបស់ពួកគេផងដែរ។

គួរបញ្ចាក់ថា Haaland បង្ហាញខ្លួនបាន ៦៩ដង និងស៊ុតបញ្ចូលទីដល់ទៅ ៧០គ្រាប់សម្រាប់ក្រុមបច្ចប្បន្នរបស់គាត់នៃលីគកំពូលអាល្លឺម៉ង់។

អត្ថបទដកស្រង់៖ Sportmole

Share.

About Author

Leave A Reply