យ៉ាងម៉េចចេះ! ក្រុមរបស់លោក Jose Mourinho ត្រូវក្រុម Bodo/Glimt លត់យ៉ាងចាសដៃ

Pinterest LinkedIn Tumblr +

ក្រុមរមាសខ្នាយ Roma បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោយចាញ់ក្រុមម្ចាស់ផ្ទះ Bodo/Glimt ដោយលទ្ធផល ៦-១ នៃការប្រកួតវគ្គជម្រុះនៃការប្រកួត Europa Conference League ក្នុងពូល C កាលពីយប់មិញនេះ។

ជាការពិតណាស់ក្រុមភ្ញៀវ Roma ក្នុងរដូវកាលនេះមិនសូវជាបង្ហាញទម្រង់លេងល្អណាមួយគួរអោយកត់សម្គាល់ប៉ុន្មាននោះទេក្រុមការដឹកនាំរបស់លោក Jose Mourinho។ ក្រុមម្ចាស់ផ្ទះបានបើកកាលនាំមុខមុនតែម្តងពីសំណាក់កីឡាករ Erik Botheim រកបានពីរគ្រាប់ម្នាក់ឯងនៅនាទីទី៨ និងនាទីទី ៥២ ចំណែក Ola Solbakken រកបានដល់ទៅ២គ្រាប់ផងដែរនៅនាទីទី ៧១ និង ៨០ រីឯ Patrick Berg និង Amhal Pellegirno មាន​ម្នាក់១គ្រាប់។ ក្រុមភ្ញៀវមាន១គ្រាប់ប៉ុណ្នោះពីកីឡាករ Carles Perez។

ទោះជាចាញ់យ៉ាងអាម៉ាស់ក៏ដោយ ក្រុម Roma នៅតែឈរនៅកំពូលតារាងបណ្តោះអាសន្នដដែល ដោយមាន៦ពិន្ទុក្នុងដែ ចំណែកក្រុម Bodo/Glimt មាន៤ពិន្ទុឈរនៅលេខ២ នៃពូល C។

ដកស្រង់ចេញពី: BBCNews

Share.

About Author

Leave A Reply