លេងមែនទែនហើយ! Barcelona ចង់ប្រជែងជាមួយគូរប្រកួតរបស់ខ្លួនដើម្បីទិញ Mbappe

Pinterest LinkedIn Tumblr +

ក្រុមអ្នកមានបុណ្យ Barcelona បានប្រាប់របាយការណ៍មួយបានឱ្យដឹងថាកំពុងរៀបចំកំណត់គោលដៅរបស់ពួកគេក្នុងការចុះហត្ថលេខាលើកីឡាករ Kylian Mbappe របស់ក្រុម Paris Saint-Germain ហើយ។

 កីឡាករវ័យ ២២ ឆ្នាំរូបនេះជិតផ្លាស់ទៅលេងនៅ Real Madrid រដូវក្តៅនេះហើយប៉ុន្តែក្រុមអ្នកមាន PSG បានច្រានចោលជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ Mbappe នៅតែចង់ចាកចេញពីទឹកដីបារាំង ហើយកិច្ចសន្យារបស់គាត់ជាមួយក្លឹប Paris នឹងផុតកំណត់នៅចុងរដូវកាលនេះ។

យោងតាមសារព័ត៌មាន AS Barca បានអោយដឹងថាក្រុមយក្សកាតាឡាន់និង ចង់បញ្ចុះបញ្ចូលខ្សែប្រយុទ្ធរូបនេះឱ្យផ្លាស់ទៅទឹកដី Camp Nou ជំនួសឱ្យកីឡដ្ឋាន Bernabeu ហើយក្លឹប Barcelona មានឆន្ទៈខ្ពស់ខ្លាំងក្នងកាលផ្តល់ប្រាក់ឈ្នួលខ្ពស់ជាងដៃគូរបស់គេនៅឯ La Liga ។ ខណះដែលក្លឹបមានបញ្ហាហិរញ្ញវត្ថុក៏ដោយក៏ Barca ត្រូវបានគេរាយការណ៍ថាត្រៀមខ្លួននៃការផ្តល់ជូន ៩០ លានផោន (៧៦ លានផោន) ក្នងការដេញថ្លៃទៅលើកីឡាករសញ្ចាតិបារាំងរូបនេះ ចំណែកឯ Real Madrid វិញសុខចិត្តចំណាយត្រឹមតែ ៥០ លានផោន (៤២ លានផោន) តែប៉ុណ្ណោះ។

បច្ចប្បន្ននេះ Mbappe នៅតែបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះគួរអោយកត់សម្គាល់ដោយស៊ុតបញ្ចូលទីបាន ៦គ្រាប់នៃការបង្ហាញខ្លួន ១៦ដងក្នងរដូវកាលនេះ។

ដកស្រង់ចេញពី: Sportmole

Share.

About Author

Leave A Reply