ជាអ្នកណា? តារាឆ្នើមជួរមុខម្នាក់ចង់ចូលនិវត្តន៍នៅជាមួយនឹងក្លឹប Liverpool

Pinterest LinkedIn Tumblr +

ខ្សែប្រយុទ្ធ Mohamed Salah របស់ហង្សក្រហម Liverpool បានបញ្ជាក់ពីអនាគតរបស់គាត់ហើយថា មានបំណងប្រាថ្នាចង់ចូលនិវត្តន៍នៅឯកីឡាដ្ជាន Anfield។

អនាគតរបស់កីឡាករសញ្ចាតិអេហ្ស៊ីបរូបនេះក្លឹប Liverpool កំពុងមានការពិភាគសារគ្នាជុំវិញនិងកិច្ចព្រមព្រៀងថ្មីរបស់គាត់ ខណៈដែលកុងត្រាចាស់របស់ Salah​ និងអស់សុពុលភាពនៅឆ្នាំ 2023 ខាងមុខនេះហើយ។ ជាមួយនឹងនេះដែរក៏មានការចាប់អារម្មណ៍ពី Barcelona និង Paris Saint-Germain ផងដែរបន្ទាប់ពីកីឡាកវ័យ 29 ឆ្នាំនេះកំពុងនិងផុតកុងត្រា។

យោងតាមសារពណ៏មាន Sky Sports News Salah បាននិយាយថា “វាមិនអាស្រ័យលើខ្ញុំទេ។ ប្រសិនបើអ្នកសួរខ្ញុំ គឺខ្ញុំចង់ស្នាក់នៅរហូតដល់ថ្ងៃចុងក្រោយនៃបាល់ទាត់របស់ខ្ញុំ ប៉ុន្តែខ្ញុំមិនអាចនិយាយបានច្រើនទេ វាអាស្រ័យលើអ្វីដែលក្លឹបចង់បានមិនមែនពឹងផ្អែកលើតែខ្ងុំម្នាក់ទេ។ បើសិនជាខ្ងុំចាកចេញពីក្លឹបហើយត្រូវលេងទល់នឹងក្លឹប Liverpool វានឹងធ្វើឱ្យខ្ញុំក្រៀមក្រំចិត្តណាស់នៅពេលនេះ។ យើងមិនអាចមើលឃើញនៅអនាគតរបស់យើងទេ។

បច្ចុប្បន្ននេះ Salah ចាប់ពីការបង្ហាញខ្លួនចំនួន 11 លើកក្នុងរដូវកាលថ្មីនេះមក នឹងមានគោលបំណងរកគ្រាប់បាល់ទី ១៣ បន្ថែម ដែលត្រូវលេងទល់នឹងក្រុម Manchester United ថ្ងៃអាទិត្យនេះ។

ដកស្រង់់ចេញពី: Sportmole 

Share.

About Author

Leave A Reply