ក្រុមកាំភ្លើងធំ Arsenal បានទទួលជ័យជម្នះជាបន្តបន្តាប់ក្រោយយកឈ្នះក្រុមភ្ញៀវ Aston Villa ដោយលទ្ធផល ៣-១ នៃការប្រកួតក្របខណ្ឌ English Premier League កាលពីយប់មិញនេះ។
ក្រុមភ្ញៀវ Arsenal នៅតែជាក្រុមខ្លាំងដដែលក្រោយបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះគួរអោយកត់សម្គាល់ក្រុមការដឹកនាំរបស់គ្រូបង្វឹកលោក Mikel Arteta។ Arsenal បានបើកការនាំមុខមុនតែម្តងដោយរកគ្រាប់បាល់ពីសំណាក់កីឡាករខុសៗគ្នា Thomas Partey បានតែតបញ្ចូលទី១គ្រាប់នៅនាទីទី ២៣, រិឯខ្សែប្រយុទ្ធ P. Aubameyang រកបាននៅនាទីទី ៤៦+៦ និង កីឡាករវ័យក្មេង ២១ឆ្នាំ Emile Smith Rowe បានស៊ុត១គ្រាប់នៅនាទីទី ៥៦។ ចំណែកឯក្រុម Aston Villa ក៏មាន១គ្រាប់ផងដែរពីកីឡាករ Jacob Ramsey នៅនាទីទី ៨២។
គួរបញ្ចាក់ថាក្រុមកាំភ្លើងធំ Arsenal បានឡើងមកឈរលេខ ៩ក្នុងតារាងប៉ុណ្នោះអាសន្នដោយមាន ១៤ពិន្ទុតាមពីក្រោយក្រុម Everton នៃលីគកំពូលអង់គ្លេស។
ដកស្រង់ចេញពី: BBCNews