ក្រុមបិសាចក្រហម Manchester United ត្រូវគេរាយការណ៍ថាកំពុងមានការប្រជែងនិង Newcastle United ដើម្បីចង់ចុះហត្ថលេខាលើខ្សែការពារ Wesley Fofana របស់ Leicester City នារដូវក្តៅខាងមុននេះ។
កីឡាករវ័យ 20ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងឥតខ្ចោះគួរអោយកត់សម្គាល់ក្រុមការដឹកនាំរបស់លោក Brendan Rodgers។ បានធ្វើអោយក្រុម Man UTD ក៏មានការផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹង Foxes Fofana ផងដែរក្នុងការនាំរូបគេមកកាន់ Old Trafford, ទោះបីជាការមកដល់របស់ Raphael Varane នៅរដូវក្តៅក៏ដោយ។
ជាមួយនិងគ្នានេះដែរក្រុមសារីកាព្រៃ Newcastle ក៏បានអះអាងថាកំពុងទាក់ទងជាមួយនិងភ្នាក់ងាររបស់កីឡាករសញ្ចាតិបារាំងនេះរួចមកហើយ។ របាយការណ៍នេះបានបន្ថែមទៀតថា Fofana គឺជា “គោលដៅសំខាន់ម្នាក់” សម្រាប់ក្រុម Man United ។
គួរបញ្ចាក់ថា អតីតរបស់ក្រុម Saint-Etienne បានបង្ហាញខ្លួន 38 ដងសម្រាប់ក្រុម Leicester នៅគ្រប់ការប្រកួតទាំងអស់ ហើយកិច្ចសន្យារបស់ Fofana នៅ King Power Power Rank រហូតដល់ឆ្នាំ 2025 ។
ដកស្រង់ចេញពី: Sportmole