ក្រុមតោខៀវ Chelsea បានបើកកីឡាដ្ឋាន Stamford Bridge ដើម្បីទទួលស្វាគមន៏ក្រុមចាបខៀវ Norwich City ដោយយកឈ្នះ ៧-០ នៃកាប្រកួតក្របខណ្ឌ English Premier League សប្តាហ៏ទី៩។
ជាការពិតណាស់ក្រុមម្ចាស់ផ្ទះ Chelsea នៅតែបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះគួរអោយកត់សម្គាល់ក្រុមការដឹកនាំរបស់គ្រូបង្វឹកលោក Thomas Tuchel។ ក្រុមម្ចាស់ជើងឯក Champions League បានរកគ្រាប់បាល់ពីសំណាក់កីឡាករខ្សែបម្រើ Mason Mount បានស៊ុតបាល់បញ្ចូលទី Hat-Trickដល់ទៅ ៣គ្រាប់នៅនាទីទី ( ៨, ៨៥, និង ៩០+១) រីឯ Callum Hudson-Odoi, Reece James និង ខ្សែការពារ Ben Chilwell ក៏មានម្នាក់១គ្រាប់ផងដែរ ចំណែក១គ្រាប់ទៀត Max Aarons ពីការបង្កកំហុសរបស់ក្រុមភ្ញៀវ Norwich គីជាការស៊ុតបញ្ចូលទីក្រុមខ្លួនឯងនៅនាទីទី ៦២តែម្តង។
គួរបញ្ចាក់ថាក្រោយក្រុម Chelsea ទទួលវបាន៣ពិទ្ទុយ៉ាងងាយៗនេះត្រូវឡើងទៅឈរនៅកំពូលតារាងប៉ុណ្នោះអាសន្នដោយមាន ២២ពិន្ទុក្នុងដៃ ដោយឆ្លងកាត់ ៩ប្រកួត ឈ្នះ៧ ស្មើ១ និងចាញ់១នៃការប្រកួតក្របខណ្ឌ Premier League។
ដកស្រង់ចេញពី: BBCNews