ទីបំផុត! លោកព្រះ Zlatan វិលត្រឡប់មកទីលានសារជាថ្មីហើយព្រមទាំងបានជួយអោយ AC Milan ផ្តួលក្រុម Bologna ផងដែរ

Pinterest LinkedIn Tumblr +

ក្រុមភ្ញៀវ AC Milan បានស្វែងរកជ័យជម្នះក្រុមជាបន្តបន្ទាប់ក្រោយយកឈ្នះទៅលើក្រុមម្ខាស់ផ្ទះ​ Bologna ដោយក្នុងលទ្ធផល ៤-២ នៃការប្រកូតក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A ក្នុងសប្តាហ័ទី៩។

ក្រុមទាំងពីរមានការសម្រុកគ្នាជាខ្លាំងតែគួរអោយសោកស្តាយក្រុម Bologna បានកាតក្រហមដល់ទៅ ២ឯណោះក្នុងការប្រកួតយប់មិញនេះ។ AC Milan បានបើកការនាំមុខតែម្តងពីសំណាក់កីឡាករ Rafael Leao ពោលគឺនាទីទី ១៦តែម្តងនិង Davide Calabria នៅនាទីទី ៣៥ ចំណែកឯ Zlatan Ibrahimovic បានបង្កកំុហុសពីការតែតបញ្ចូលទីខ្លួន​អោយក្រុមខ្លួន​ឯងនៅនាទីទី ៤៩ Bologna ក៏មាន១គ្រាប់ទៀត Musa Barrow ពោលនៅនាទីទី ៥២។ ខណះនោះផងដែរក្រុម Bologna បានទទួលកាតក្រហមដល់ទៅតែ២ ដោយមានកីឡាករ ៩នាក់​តែប៉ុណ្នោះស្ទើរតែទប់ទល់ស្ថានការមិនរួចទើបធ្វើអោយ AC Milan ស៊ុត២គ្រាប់បន្ថែមទៀត Ismael Bennacer នៅនាទីទី ៨៤ និងកីឡាករវ័យចំណាស់ជាងគេ Zlatan ស៊ុត១គ្រាប់ពីចម្ងាយនៅនាទីទី ៩០។

បច្ចុប្បន្ននេះ ក្រុម AC Milan ឡើងទៅឈរកំពូលតារាងប៉ុណ្នោះអាសន្នដោយមាន ២៥ពិន្ទុនាំមុខ ១ ពិន្ទុពីលើក្រុម Napoli និងធ្វើដំណើរទៅកាន់ទីក្រុង Roma របស់លោក Jose Mourinho នាថ្ងៃអាទិត្យក្រោយនេះ។

ដកស្រង់ចេញពី: BBCNews 

Share.

About Author

Leave A Reply