គ្រូបង្វឹកលោក Pep Guardiola របស់ក្រុមមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថាចង់ចុះហត្ថលេខាទៅលើខ្សែបម្រើ Toni Kroos របស់ក្រុម Real Madrid មកកាន់ទីកដី Manchester នារដូវរងាខាងមុខនេះ។
កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានបង្ហាញខ្លួនតែ ៣ប្រកួតប៉ុណ្ណោះសម្រាប់ក្រុម Los Blancos នៅក្នុងរដូវកាលនេះឆ្នាំ ២០២១-២២ ដោយសារមានបញ្ហារបួស ប៉ុន្តែគាត់នៅតែជាតួអង្គសំខាន់សម្រាប់ក្រុមរបស់លោក Carlo Ancelotti ផងដែដែរ។ ជាមួយគ្នានេះដែរកិច្ចសន្យារបស់ Kroos នៅឯកីឡដ្ឋាន Bernabeu នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំ ២០២៣នេះហើយ ក្លឹបអធិរាជស Real Madrid ត្រូវបានគេគិតថានិងលក់កីឡាករសញ្ចាតិអាល្លឺម៉ង់នេះចេញនៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។
របាយការណ៍ថ្មីៗនេះបានអះអាងថាក្រុមហង្សក្រហម Liverpool មានការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Kroos ហើយអាចនឹងព្យាយាមទិញយកខ្សែបម្រើរូបនេះនៅដើមឆ្នាំ ២០២២។ រីឯសារព័ត៌មាន El Nacional បានឱ្យដឹងថាក្រុមម្ចាស់ជើងឯក English Premier League ក៏ចាប់អារម្មណ៍លើ Kroos ផងដែល។
សព្វថ្ងៃនេះ Kroos បានស៊ុតបាល់បញ្ចូលទី ២២គ្រាប់និងបញ្ចូលអោយមិត្តរួមក្រុម ៨០ គ្រាប់ក្នុងការបង្ហាញខ្លួន ៣២៣លើកសម្រាប់ក្រុម Los Blancos ក្នុងការប្រកួតទាំងអស់ដោយឈ្នះពានរង្វាន់ La Liga ចំនួន២ និងពានរង្វាន់ក្របខ័ណ្ឌ Champions League ចំនួន៣ ។
ដកស្រង់ចេញពី: Sportmole