យ៉ាងម៉េចចេះ! Liverpool លត់ក្រុមម្ចាស់ផ្ទះ Manchester United យ៉ាងចាស់ដៃកាលពីយប់មិញនេះ

Pinterest LinkedIn Tumblr +

ក្រុមបិសាចក្រហម Manchester United បានបើកកីឡាដ្ឋាន Old Trafford ទទូលស្វាគមន៏ក្រុមភ្ញៀវ​ Liverpool តែគួរអោយសោកស្តាយក្រុមម្ចាស់ផ្ទះត្រូវក្រុមភ្ញៀវផ្តួលក្នុងលទ្ធផល ៥-០ នៃការប្រកួតក្របខណ្ឌ English Premiers League សប្តាហ៏ទី៩។

ជាការពិតណាស់ក្រុមម្ចាស់ផ្ទះ Man UTD ហាក់បីពុំសូបង្ហាញទម្រង់យ៉ាងល្អណាមួយគួរអោយកត់សម្គាល់នោះទេ តែក្រឡេកមើលក្រុមហង្សក្រហម Liverpool បង្ហាញទម្រង់លេងប្រយុទ្ធរបស់ពួកគេពិតជាល្អគ្មានគូរព្រៀបមែនក្រុមការដឹកនាំរបស់លោក Juergen Klopp។ កីឡាករ Naby Keita និង Diogo Jota បានរកគ្រាប់បើកឆាកដំបូងអោយក្រុម Liverpool នៅនាទីទី ៥ និងនាទីទី ១៣។ ចំណែកតារាឆ្នើម Mohamed Salah សញ្ចាតិអេហ្សីបស៊ុត៣គ្រាប់ម្នាក់​ឯងតែម្តងពោលគីនៅនាទីទី ៣៨, ៤៥+៥​ និង ៥០។ រីឯខ្សែបម្រើ Paul Pogba របស់ Man United បានទទួលកាតក្រហមភ្លាមៗក្រោយមានការស្លាយបើកបាតស្បៃជើងទៅលើកីឡាករ Naby Keita ត្រូវបានអជ្ញាកណ្តាលបណ្តេញចេញ។

គួរបញ្ចាក់ថា Manchester United ក្រោយចាញ់កាលពីយប់មិញនេះធ្លាក់មកសិត្ថនៅលេខរៀងទី ៧ ដោយមាន ១៤ពិន្ទុក្នុងដៃ ចំណែកក្រុម Liverpool តាមពីក្រោយក្រុមតោខៀវ Chelsea ដោយមាន​ ២១ពិន្ទុ ឈរនៅលេខរៀងទី ២ នៃលីគកំពូលអង់គ្លេស។

ដកស្រង់ចេញពី: BBCNews 

Share.

About Author

Leave A Reply