Jurgen Klopp បានក្លាយជាអ្នកចាត់ការ Liverpool ដែលឈ្នះដល់ទៅ ២០០ដងក្រោយយកឈ្នះទៅលើក្រុម Man United

Pinterest LinkedIn Tumblr +

គ្រូបង្វឹកលោក Jurgen Klopp បានក្លាយជាអ្នកចាត់ការ Liverpool ដែលឈានដល់ការឈ្នះ 200ដងក្នុងការដឹកនាំក្លឹប ក្រោយយកឈ្នះគូប្រជែងក្រុមបិសាចក្រហម Manchester United ដល់ទៅ ៥-០ កាលពីយប់មិញនេះ។

កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះបានបង្ហាញពីទម្រង់លេងប្រយុទ្ធដ៏អស្ចារ្យរបស់គាត់ ដោយយកជ័យជម្នះបន្តជាបន្តបន្ទាប់សម្រាប់ក្រុមហង្សក្រហម Liverpool។ ខណះដែលក្រុមភ្ញៀវ  Liverpool បានផ្តួលទៅលើក្រុម Man United នៅឯទឹកដី Old Trafford ដោយការស៊ុតបាល់បញ្ចូលទីពី Naby Keita, Diogo Jota និងគ្រាប់បាល់បញ្ចូលទីរបស់ Mohamed Salah ៣គ្រាប់ម្នាក់ឯងផងដែរ។ ជាមួយនឹងគ្នានេះដែរលោក Klopp គឺជាអ្នកចាត់ការទី ៤ ក្នុងប្រវត្តិសាស្ត្ររបស់ Liverpool ដែលបានឈានដល់ជ័យជំនះក្នុងសតវត្សរ៍ទី ២ បន្ទាប់ពីដើរតាមគន្លងរបស់ Tom Watson, Bill Shankly និង Bob Paisley ។

ទោះបីជាយ៉ាងណាក៏ដោយបុរសវ័យ 54 ឆ្នាំនេះបានឈានដល់ការទទួលជ័យជម្ចំនួន 200 ដងក្នុងរយៈពេលត្រឹមតែ 331 ប្រកួតប៉ុណ្ណោះ ដែលជាចំនួនតិចជាងអ្នកចាត់ការទូទៅរបស់ Liverpool ផ្សេងទៀតដែលសម្រេចបាននូវស្នាដៃនោះ។

យោងតាមសារពណ៏មាន Sky Sports News លោក Klopp បាន​និយាយថា “នោះ​ជា​រឿង​ដ៏​ធំ​មួយ​ផង​ដែរ ខ្ញុំ​បានឆ្លងការរឿងដ៏ពិបាកនេះ។  “ខ្ញុំមានការបរាជ័យពីរបីដងរួចមកហើយ និយាយដោយស្មោះត្រង់ទៅ។ ប៉ុន្តែយើងឈ្នះថ្ងៃនេះដូច្នេះ​វា​ជា​សមិទ្ធផល​ដ៏​ល្អ​មួយសម្រាប់ក្រុមរបស់យើង»។

គួរបញ្ចាក់ថាលោក Klopp ក៏ជាគ្រូបង្វឹកដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ Liverpool ដែលបានឆ្លងកាត់ការប្រកួតចំនួន ៩ ប្រកួតជាប់គ្នាដោយមិនចាញ់ស្គាល់ពាក្យថាចាញ៉នោះឡើយ ។

ដកស្រង់ចេញពី: Sportmole

 

Share.

About Author

Leave A Reply