កីឡាកររបស់់ Manchester United ម្នាក់ធ្លាប់​មិន​ចង់​បាន​ Antonio Conte ជា​អ្នក​ចាត់​ការ​នៅ Juventus

Pinterest LinkedIn Tumblr +

ខ្សែប្រយុទ្ធ Cristiano Ronaldo យោងតាមរបាយការណ៍មួយបានអោយដឹងថា មិនចង់ឃើញគ្រូបង្វឹកលោក Antonio Conte ត្រលប់មកកាន់ក្លឹប Juventus វិញទេ បន្ទាប់ពីមានការមកដឹកនាំថ្មីរបស់លោក Massimiliano Allegri។

គ្រូបង្វឹកវ័យ 52 ឆ្នាំរូបនេះត្រូវបានផ្សារភ្ចាបជាខ្លាំងដែលជាគោលដៅទី១ ដើម្បីចូលកាន់តំណែងនៅ Manchester United ដោយ Ole Gunnar Solskjaer ឥឡូវនេះត្រូវបានគេគិតថាមានអាចនិងត្រូវរបណ្តេញចេញនាពេលខាងមុខនេះ។

ជាមួយនឹងគ្នានេះដែលគ្រូបង្វឹកសញ្ចាតិអីតាលី ត្រូវបានទាក់ទងយ៉ាងខ្លីជាមួយនឹងការវិលត្រឡប់ទៅកាន់ក្រុមសេះបង្កង ជាអ្នកស្នងតំណែងរបស់ Allegri មុនពេលដែលលោកចូលរួមជាមួយ Inter Milan ក្នុងឆ្នាំ២០១៩ ។

យោងតាមរបាយកាណ៏ La Repubblica មូយបានអោយដឹងថា ​​ Ronaldo បានប្រឆាំងនឹងគំនិតរបស់ Conte នៃ ការវិលត្រឡប់មកកាន់ Juventus វិញកាលពី 2 ឆ្នាំមុន។ របាយការណ៍នេះបន្ថែមទៀតថាតារាឆ្នើមព័រទុយហ្គាល់ ក៏មិនជឿជាក់លើទម្រង់លេងការពាររបស់លោក Conte ដែរ ប៉ុន្តែគេមិនទាន់គិតថាមានការទាក់ទងណាមួយជាមួយអតីតគ្រូបង្វឹក Chelsea និង Inter ជុំវិញការកាន់កាប់ Man United នៅឡើយទេ។

គួររំលឹកមកវិញទេ Conte បានឈ្នះពាន Scudettos ចំនួនបួនលើក ក្នុងអំឡុងពេលដែលរូបគាត់នៅអ៊ីតាលីជាមួយ Juve  និង Inter ហើយគាត់នឹងទាមទារប្រាក់ឈ្នូលប្រចាំឆ្នាំចំនួន 10 លានផោនដើម្បីបន្តតំណែង Solskjaer នៅ Man United ។

ដកស្រង់ចេញពី: Sportmole

Share.

About Author

Leave A Reply