គ្រូបង្វឹកលោក Antonio Conte ត្រូវបានគេរាយការណ៍ថាកំពុងផ្សារភ្ចាប់ក្នុងការមកជំនួសដំណែងលោក Ole Gunnar Solskjaer ហើយលោកបានដាក់សំណើរទៅលើប្រាក់ឈ្នួល 10 លានផោនក្នុងមួយឆ្នាំដើម្បីមកកាន់តំណែងនៅក្រុមបិសាចក្រហម Manchester United ។
ជាការពិតណាស់បន្ទាប់ពីមានការអាម៉ាស់ជាខ្លាំងក្នុងការប្រកួតចាញ់ Liverpool 5-0 កាលពីចុងសប្តាហ៍មុន ក្រុម Man UTD ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាបណ្តេញអ្នកចាត់ការទូទៅក្រោមការដឹកនាំរបស់លោក Solskjaer ។ លោក Zinedine Zidane និង Brendan Rodgers ទាំងពីរនាក់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងារក្នុងការដឹកនាំថ្មី ប៉ុន្តែលោក Conte ដែលជាគ្រូបង្វឹកដែលឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League និង Serie A ត្រូវបានគេគិតថាជាអ្នកខិតចិត្តមកកាន់តំណែងផងដែរ។
ជាមួយគ្នានេះដែលអតីតគ្រូបង្វឹក Chelsea និង Inter Milan ត្រូវបានគេយល់ថាចាប់អារម្មណ៍នឹងការងារនេះ បើយោងតាមកាសែត The Mirror បានអះអាងថាគាត់នឹងស្វែងរកប្រាក់ខែប្រចាំឆ្នាំចំនួន 10 លានផោនដើម្បីកាន់កាប់តំណែងនេះ។
របាយការណ៍មួយផ្សេងទៀត The Guardian អះអាងថាញគ្រូបង្វឹកសញ្ចាតិអីតាលីទំនងជាមានការស្ទាក់ស្ទើរក្នុងការទទួលយកការងារពាក់កណ្តាលរដូវកាលនេះ ប៉ុន្តែបុរសវ័យ 52 ឆ្នាំរូបនេះអាចនឹងមានមកដឹកនាំ Man United ដោយសារតែវាជា “ឱកាសពិសេសសម្រាប់រូបលោក” ។
គួរបញ្ចាក់ថាលោក Conte បានចាកចេញពីក្រុម Inter Malin កាលពីរដូវកាលមុន នៅពេលនេះលោកមិនទាន់មានក្លឹបណាមកដីកនាំនៅឡើយនោះទេ។
ដកស្រង់ចេញពី: Sportmole